Friday, September 5, 2014

សេចក្ដីជូនដំណឹងអំពីការប្រកួតស្នាដៃគំនូរ

RUPA vs MSU 1
កាលពីព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៤ ក្រុមការងារមួយក្រុមមកពីសាកល​វិទ្យាល័យ​មហាសារខាម​បានចូល​ជួប​ព្រឺទ្ធបុរសនិងសាស្ត្រាចារ្យនៃសាកល​វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅរាជធានីភ្នំពេញ ។ ជំនួបនេះធ្វើឡើងដើម្បី​ពង្រឹង​កិច្ច​សហប្រតិការរវាងសាកលវិទ្យាល័យទាំងពីរ និងដើម្បីផ្សព្វផ្សាយ​ព័ត៌មាន​អំពីការប្រកួត​ស្នាដៃគំនូរ​នៃ​ប្រទេស​តំបន់ទន្លេមេគង្គ “The 3rd Contest of the Contemporary Art in the Mekong River Basin” ដល់សាធារណជនខ្មែរ​ពិសេសអ្នកដែលមានចំណង់ចំណូលចិត្តខាងសិល្បៈគំនូរ ដែលនឹង​ប្រព្រឹត្តិ​ទៅនៅបំណាច់ឆ្នាំ ២០១៤ និងដើមឆ្នាំ ២០១៥។

សូមជម្រាបថា មហាវិទ្យាល័យវិចិត្រសិល្បៈ នៃសាកលវិទ្យាល័យមហា​សារ​ខាម បានរៀបចំការប្រកួតស្នាដៃ​គំនូរកម្រិត​អន្តរជាតិនេះពីរលើករួចមកហើយ និងបីលើករួមទាំងលើកនេះ ។ ការប្រកួតបើកទូលាយដល់មនុស្សគ្រប់វ័យ ប្រជាជន​ទូទៅ និងអ្នកសិក្សាតាំងពីថ្នាក់បឋមសិក្សាដល់ឧត្តមសិក្សា ។ អ្នក​ទាំង​នោះមកពីក្នុងនិងក្រៅប្រទេស ដោយផ្តោតជាពិសេសដល់អ្នកប្រកួតមកពី​ប្រទេស​​តំបន់ទន្លេមេគង្គ បូកចិននិងកូរ៉េ ។ ប្រធានបទនៃស្នាដៃគំនូរ​បើក​ទូលាយ ពោលគឺខ្លឹមសារនៃគំនួរអាចនិយាយអំពី​អ្វីក៏បាន ។​ រង្វាន់ដែលបានទទួលមានតម្លៃចាប់ពី ៣០០០ បាត (ប្រមាណ​ជិត ១០០ ដុល្លារ) ដល់ ១០០.០០០ បាត (ប្រមាណ ៣០០០ ដុល្លារ) ។
ជំហានដំបូង លោកអ្នកបំពេញពាក្យសុំប្រកួតនិងថតរួបគំនូរដែលគូររួចហើយ ជាហ្វាល់ jpg ទំហំ 2000 pixels រួចផ្ញើតាមរយៈអ៊ីមេលមកគណៈកម្មការប្រកួត មិនលើសពីថ្ងៃទី ២០ តុលា ២០១៤ ។



លោកអ្នកដែលមានចំណាប់អារម្មណ៍និងព័ត៌មានខាងលើ សូមទៅទាក់ទង​សាកលវិទ្យាល័យភូមិវិចិត្រសិល្បៈ នៅរាជធានីភ្នំពេញ ឬទាក់ទងតាមរយៈ pucangkor@gmail.com

ទាញយក​ព័ត៌មានលម្អិតនិងពាក្យសុំប្រកួត ចុចត្រង់នេះ


វិធីទាញយកឯកសារតាមរយៈ Internet Explorer:

No comments:

Post a Comment