Friday, August 11, 2017

ពិធីផ្ទេរតំណែងប្រធានរាជបណ្ឌិត្យសភាកម្ពុជាថ្មី
ថ្ងៃនេះ, ១១ សីហា ២០១៧, នៅវិមានសន្តិភាព មានប្រារព្ធពិធីផ្ទេរតំណែងប្រធានរាជបណ្ឌិត្យសភាកម្ពុជាក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ត្រូវចូលកាន់តំណែងបន្ដពីលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា។ ចាប់តាំងពីការបង្កើតឡើងវិញរាជបណ្ឌិត្យសភាកម្ពុជា មានប្រធានចំនួនបីរូបហើយ ទី១ គឺ បណ្ឌិតស៊ន សំណាង, ទី២ គឺ លោកជំទាវខ្លូត ធីតា និងទី៣ គឺ បណ្ឌិត្យសភាចារ្យ សុខ ទូច ដែលបានឡើងកាន់តំណែងបន្ត៕ ​

Thursday, April 30, 2015

Tuesday, March 17, 2015

Teachers Are the Core of a Community

….

Phalla Neang is a teacher and the founder of Phnom Penh Thmey in Cambodia who worked to remove the stigma associated with blindness in her country. “In 1993, Krousar Thmey opened the school and I became the first Braille teacher in the history of the country. At that time, blind people were completely marginalized and didn’t have access to education, because people believed they had sinned in their past life and were incapable of learning. Visually-impaired people in Cambodia are now recognized and have the right to education and the ability to learn. As a consequence, they are much more integrated into society and feel more confident. We also managed to evolve society’s opinion.”

phalla

Read Full text….

Relevant articles:

  1. រដ្ឋមន្ត្រីក្រសួងអប់រំ

Thursday, February 12, 2015

ពិធីសម្តែងសិល្បៈវប្បធម៌បូព៌ាប្រទេស

2015 Feb 12 Open gatewaya2015 Feb 12 Open gateway

2015 Feb 12 Open gatewayas

នៅរៀងរាល់ឆ្នាំ ដេប៉ាតឺម៉ង់ភាសាថៃនិង​ភាសាបូព៌ាប្រទេសតែង​ប្រារព្ធព្រឹត្តិការណ៍​វប្បធម៌នៃបូព៌ាប្រទេស ។ ក្នុងពិធីនោះមានការដើរដង្ហែរក្បួន ការដាក់តាំងអ្វីដែល​ជា​និមិត្តរូបនៃប្រទេសនីមួយ ដូចជាសម្ភារៈប្រើប្រាស់ ម្ហូបអាហារនៃជាតិនីមួយ ៗ ។ គគ្រឹកគគ្រេងជាងនេះ មានពិធីសម្តែងសិល្បៈ ។ នៅឆ្នាំសាខាភាសាខ្មែរបាន​លើកយក​របាំគោះត្រឡោកនិងរបាំនេសាទ ។

ពិធិកាលពីច្រើនឆ្នាំកន្លងទៅ…

ទិដ្ឋភាពនានានៃកម្មវិធី…

ភាសាខ្មែរក្នុងជីវភាពប្រចាំថ្ងៃ


11714_1396593880647252_707090159860054306_n (1)10959809_1396592053980768_1820586598085462848_n10968556_1396593747313932_1212069745587945205_n14895_893421437377311_3413946633546170411_n


ភាសាខ្មែរក្នុងជីវភាពប្រចាំថ្ងៃ ภาษาเขมรในชีวิตประจำวัน” ជាចំណងជើងនៃវគ្គសិក្សាភាសាខ្មែររយៈពេលខ្លី ។​ ការសិក្សានេះធ្វើឡើងប្រាំថ្ងៃ គឺពីថ្ងៃទី ៩ ដល់ ១៣​ ខែកុម្ភៈ ឆ្នាំ ២០១៥ នៅក្នុង​សាកលវិទ្យាល័យបច្ចេកវិទ្យារាជមង្គល សាខាសុរិន្ទ ។ សិក្ខាកាម​ដែលចូល​រួមមានលោកគ្រូអ្នកគ្រូ បុគ្គលិករាជការ និងនគរបាល នៅក្នុងខេត្តសុរិន្ទ ។ 
Khmer for Daily Life is available at Muang Chang Book Center
ចុចមើលទិដ្ឋភាពពិធីបើកនិងការសិក្សា…


Tuesday, February 3, 2015

វគ្គសិក្សាភាសាភាសាខ្មែរ

IMG_2060aIMG_2107a

ស្ទើរគ្រប់ភាសានៃប្រទេសតំបន់អាស៊ានត្រូវទទួលការចាប់អារម្មណ៍ពីស្ថាប័ននានា ពិសេសស្ថាប័នសិក្សានៅក្នុងប្រទេស​ថៃ ។ នេះជាចលនាមួយដែលធ្វើឡើង​ដើម្បី​ត្រៀម​ខ្លួនធនធានមនុស្សនៃប្រទេសនេះក្នុងសមាហរណកម្មអាស៊ានដែលកំពុងតែចូលមកកៀកហើយនេះ ។ ភាសាខ្មែរជាភាសាមួយដែលទទួលការផ្ដោតជាសំខាន់ដែរ ។ ការបើវគ្គ​បណ្តុះបណ្តាលទាំងរយៈពេលវែងទាំងរយៈពេលខ្លីបានចាប់ផ្តើមឡើងជាបន្តបន្ទាប់ ។

កាលពីថ្ងៃទី ២-៩ កុម្ភៈ ២០១៥ មជ្ឈមណ្ឌលនៃខេត្តលើយបាន​បើកវគ្គ​បំពាក់បំប៉ន​ភាសាអាស៊ាន ដល់លោកគ្រូអ្នកគ្រូក្នុងខេត្ត ។ ក្នុងនោះមានភាសាខ្មែរជាភាសា​ដែល​បើកឆាកនៅថ្ងៃដំបូង ។

ទិដ្ឋភាពក្នុងថ្ងៃបណ្តុះបណ្តាលភាសាខ្មែរ ចុចត្រង់នេះ …

Wednesday, December 10, 2014

Artwork Awarding Ceremony

Nearly 100 artworks are sent from the countries of sub-region Mekong river, as Myanmar, Laos, Thailand, Cambodia, and Vietnam, to join in a contest, entitled: “The 3rd contest of the Contemporary Art in the Mekong River Basin 2014.” 10 of those artworks are from Cambodia. In which five are selected to be displayed in the showroom for public visiting as well as academic purposes. Although none of Khmer artwork gets great success, two win the special awards. First is the work, titled Khmer Ek Kites, was drawn by Mr. Chheng Kimhong and second is by little girl Chom Chinmaneth.

The ceremony of awarding is held today, Dec 9, 2014, in the Cultural Research Center (rinac). Artists from above countries are invited to give lecture and share experiences and knowledge of art of each nation.

In the ceremony, there is also a live contest held for school students show their artwork ability. Another proud of Khmer, Chinmaneth who just won a special prize, wins one more honorable prize in this contest.

Although above result is not a big success as compare to other great winners in the contest, it could be the trace lead to success for our Khmer smart artists in the coming art events.

Saturday, October 18, 2014

ការប្រកួតស្នាដៃគំនូរ

Poster 3rd Contest of Temporary Arts 2014 ba

ការកំណត់ប្រគល់ហ្វាល់ប្រកួតនិងហ្វាល់គំនូរកំពុងឈានមកដល់ហើយ (ថ្ងៃទី ២០ តុលា) ។ ហេតុនេះសូមវិចិត្រករនិងសាធារណជនដែលមានកំពុងសម្អិត​សម្អាងស្នាដៃគំនូររបស់ខ្លួនដើម្បី​ចូលរួមប្រកួត សូមមេត្តារួសរាន់ឡើង ។

អ៊ីម៉េល៖ pucangkor@gmail.com

សូមអរគុណ!

យោង៖

សេចក្តីជូនដំណឹង…

Monday, September 29, 2014

ព្រលឹងនិងអត្ថសញ្ញាណខ្មែរ

ប្រការដែលដឹងតែខាងក្រៅ មិនស៊ីជម្រៅដល់ខាងក្នុង (ព្រលឹង) អាចនាំឲ្យមានការភ័ន្តច្រឡំ ។ តើនេះជាអប្សារាឬ?photo 1

…មន្ត្រី​មន្ទីរ​វប្បធម៌​មួយរូប បាន​ពិនិត្យ​រូបថត រូបភាព​នោះ​ហើយ បាន​និយាយថា រូប​អង្គរវត្ត ដែល​នៅ​ពីក្រោយ​អប្សរា ពិតជា​អង្គរវត្ត​មែនហើយ ប៉ុន្តែ​រូប​អ​ប្សា​រា មិនមែនជា​កាយវិកា របស់​អប្សរា​ខ្មែរ​ទេ​។ (អានលម្អិត CEN )

ហេតុនេះកិច្ចការទាំងពួងតម្រូវឲ្យមានអ្នកជំនាញជួយពិនិត្យនិងបង្ហាញ ។

Thursday, September 18, 2014

តើ​ភាសា​ខ្មែរ​អាច​បាត់បង់​នាពេល​អនាគត​មែន​ឬទេ?

Dr. Chan Samnob

ភ្នំពេញ៖ ក្នុងខណៈ​ពេលដែល​យុវជន​ខ្មែរ​កាន់តែ​ច្រើនឡើង​នាំគ្នា​សិក្សា​ភាសាបរទេស​នោះ អ្នកជំនាញ​ភាសាវិទ្យា​ជនជាតិ​បរទេស​មួយចំនួន​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ថា ភាសា​ខ្មែរ​អាចឈានទៅរក​គ្រោះថ្នាក់​នៅពេល​ណាមួយ។ តែ​លោក ច័ន្ទ សំណព្វ បណ្ឌិត​អក្ស​សាស្ត្រខ្មែរ និង​ជា​អនុប្រធាន​រាជបណ្ឌិតសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ពន្យល់ថា ភាសា​ខ្មែរ​មិនអាច​រំលំ​រលាយ​នោះទេ។ ផ្ទុយទៅវិញ ភាសា​ខ្មែរ​រឹតតែ​ថ្កុំថ្កើង​ជាង​មុន។ ដើម្បី​ជ្រាប​ព័ត៌មានលម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ខ្លី​រវាង​លោក គី សុខ​លីម អ្នកកាសែត​នៃ​សារព័ត៌មានអេ​ឡិច​ត្រូនិក និង​លោក ច័ន្ទ សំណព្វ បណ្ឌិត​អក្ស​រ​សាស្ត្រ​ខ្មែរ និង​ជា​អនុប្រធាន​រាជបណ្ឌិតសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

(ប្រភព៖ ThmeyThmey, 14-09-2014)

Friday, September 5, 2014

សេចក្ដីជូនដំណឹងអំពីការប្រកួតស្នាដៃគំនូរ

RUPA vs MSU 1
កាលពីព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៤ ក្រុមការងារមួយក្រុមមកពីសាកល​វិទ្យាល័យ​មហាសារខាម​បានចូល​ជួប​ព្រឺទ្ធបុរសនិងសាស្ត្រាចារ្យនៃសាកល​វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅរាជធានីភ្នំពេញ ។ ជំនួបនេះធ្វើឡើងដើម្បី​ពង្រឹង​កិច្ច​សហប្រតិការរវាងសាកលវិទ្យាល័យទាំងពីរ និងដើម្បីផ្សព្វផ្សាយ​ព័ត៌មាន​អំពីការប្រកួត​ស្នាដៃគំនូរ​នៃ​ប្រទេស​តំបន់ទន្លេមេគង្គ “The 3rd Contest of the Contemporary Art in the Mekong River Basin” ដល់សាធារណជនខ្មែរ​ពិសេសអ្នកដែលមានចំណង់ចំណូលចិត្តខាងសិល្បៈគំនូរ ដែលនឹង​ប្រព្រឹត្តិ​ទៅនៅបំណាច់ឆ្នាំ ២០១៤ និងដើមឆ្នាំ ២០១៥។

សូមជម្រាបថា មហាវិទ្យាល័យវិចិត្រសិល្បៈ នៃសាកលវិទ្យាល័យមហា​សារ​ខាម បានរៀបចំការប្រកួតស្នាដៃ​គំនូរកម្រិត​អន្តរជាតិនេះពីរលើករួចមកហើយ និងបីលើករួមទាំងលើកនេះ ។ ការប្រកួតបើកទូលាយដល់មនុស្សគ្រប់វ័យ ប្រជាជន​ទូទៅ និងអ្នកសិក្សាតាំងពីថ្នាក់បឋមសិក្សាដល់ឧត្តមសិក្សា ។ អ្នក​ទាំង​នោះមកពីក្នុងនិងក្រៅប្រទេស ដោយផ្តោតជាពិសេសដល់អ្នកប្រកួតមកពី​ប្រទេស​​តំបន់ទន្លេមេគង្គ បូកចិននិងកូរ៉េ ។ ប្រធានបទនៃស្នាដៃគំនូរ​បើក​ទូលាយ ពោលគឺខ្លឹមសារនៃគំនួរអាចនិយាយអំពី​អ្វីក៏បាន ។​ រង្វាន់ដែលបានទទួលមានតម្លៃចាប់ពី ៣០០០ បាត (ប្រមាណ​ជិត ១០០ ដុល្លារ) ដល់ ១០០.០០០ បាត (ប្រមាណ ៣០០០ ដុល្លារ) ។
ជំហានដំបូង លោកអ្នកបំពេញពាក្យសុំប្រកួតនិងថតរួបគំនូរដែលគូររួចហើយ ជាហ្វាល់ jpg ទំហំ 2000 pixels រួចផ្ញើតាមរយៈអ៊ីមេលមកគណៈកម្មការប្រកួត មិនលើសពីថ្ងៃទី ២០ តុលា ២០១៤ ។



លោកអ្នកដែលមានចំណាប់អារម្មណ៍និងព័ត៌មានខាងលើ សូមទៅទាក់ទង​សាកលវិទ្យាល័យភូមិវិចិត្រសិល្បៈ នៅរាជធានីភ្នំពេញ ឬទាក់ទងតាមរយៈ pucangkor@gmail.com

ទាញយក​ព័ត៌មានលម្អិតនិងពាក្យសុំប្រកួត ចុចត្រង់នេះ


វិធីទាញយកឯកសារតាមរយៈ Internet Explorer:

Wednesday, August 13, 2014

ទស្សនៈកិច្ចសិក្សា

RAC greeting MSU5RAC greeting MSU4RAC greeting MSU3RAC greeting MSU

ក្រុមគ្រូនិងនិស្សិតមកពីសាកលវិទ្យាល័យមហាសារខាមបានមកបំពេញ​ទស្សនៈកិច្ចសិក្សាមួយនៅរាជធានីភ្នំពេញ​ក្រោមគម្រោងដែលមានឈ្មោះថា នគរចតុមុខសិក្សា ។​គោលបំណងនៃទស្សនៈកិច្ចគឺមកសិក្សាស្វែងយល់អំពីរបៀបរបបរស់នៅ សិល្បៈ វប្បធម៌ និង ភាសារបស់អ្នកស្រុកនៅបរិវេណតំបន់ចតុមុខ (ភ្នំពេញ) ។ កម្មវិធីនៃថ្ងៃទីមួយ ពេលព្រឹកចូលស្តាប់បឋកថារៀបចំដោយរាជបណ្ឌិត្យសភា​កម្ពុជា ពេលរសៀលទៅសាកលវិទ្យាល័យភូមិភ្នំពេញ ។ ថ្ងៃទីពីរ ទស្សនារម្យ​នីយដ្ឋានទេសចរវប្បធម៌មួយចំនួនតាមដងទន្លេក្នុងរាជធានីភ្នំពេញ ។

តាមរបៀបវារៈខាងលើ នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៤ ដែលជាថ្ងៃទីមួយ ក្រុមការងារមានកិត្តិយសដោយបានទទួលការអនុញាតពីថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ឲ្យចូលជួប សំណេះសំណាល និងស្តាប់បឋកថាដោយអ្នក​ជំនាញ​ភាសានៃរាជបណ្ឌិត្យសភាកម្ពុជា ។ ពិធីនេះបានប្រារព្ធឡើងក្រោម​អធិបតីភាពលោកជំទាវសភាចារ្យប្រធានរាជបណ្ឌិត្យកម្ពុជា ។

ពេលរសៀលក្រុមការងារបានចូលស្តាប់ការសំណេះសំណាលនៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។