គណៈកម្មការរៀបចំការប្រឡងជ្រើសរើសអាហារូបករណ៍ពីបណ្ដាសាកលវិទ្យាល័យនានានៃប្រទេសថៃនឹងធ្វើដំណើរទៅប្រទេសកម្ពុជាពីថ្ងៃទី ១១ - ១៦ ធ្នូ ២០១១ នេះហើយ ។ ហេតុនេះពេលវេលាឡើងជ្រុញកំពុងឈានមកដល់ហើយ ចូរប្អូន ៗ ក្មួយ ៗ ជាបេក្ខជនប្រឡង ព្យាយាមរំឭកមេរៀនដែលត្រូវប្រឡង និងរំឭកភាសាថៃរបស់ខ្លួនផង ។ ការដែលអ្នកបានជាប់អាហារូករណ៍នេះជាចំណែកមួយក្នុងការបន្ធូរបន្ថយចំណាយមួយយ៉ាងធំរបស់អាណាព្យាបាល និងជារង្វាន់ដ៏មានកិត្ដិយសទី២ បន្ទាប់ពីរង្វាន់បាក់ឌុប ឬបរិញ្ញាប័ត្រ ដែលទទួលបានកន្លងមក ដែលទាំងនេះសុទ្ធសឹងកើតមកពីការប្រឹងប្រែងរបស់ប្អូន ៗ ក្មួយ ៗ ។
ឆ្នាំនេះបេក្ខជនដាក់ពាក្យចូលប្រឡងប្រហែលជាច្រើនហើយមើលទៅ ព្រោះសភាពការណ៍នយោបាយរបស់ប្រទេសទាំងពីរកំពុងមានភាពល្អប្រសើរ ។
សូមឲ្យប្អូន ៗ ក្មួយ ៗ ដែលជាបេក្ខជនប្រឡងទទួលជោគជ័យក្នុងការប្រឡងដែលកំពុងចូលមកដល់នេះ ។
No comments:
Post a Comment