Monday, April 30, 2012

ឧបករណ៍តាខេក្នុងសិល្បៈខ្មែរ

ពិធីបើកសន្និសីទស្តីអំពី «ឧបករណ៍តាខេច្នៃក្នុងសិល្បៈតន្ត្រីខែ្មរ» ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិតសភាកម្ពុជា សម្រាប់បង្ហាញជាសាធារណៈនូវការរកឃើញឧបករណ៍តាខេភ្លោះ តាខេក្រូម៉ាទិច និងតាខេកូត ដែលមានការចូលរួមពីសំណាក់ឯកឧត្តម-លោកជំទាវបណ្ឌិតសភាចារ្យ វាគ្មិន និងភ្ញៀវកិត្តិយសដែលជាសាស្ត្រាចារ្យនៃមហាវិទ្យាល័យតូរតន្ត្រីនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏ដូចជាសិស្សនិសិត្សជាច្រើននាក់ផងដែរ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន អនុប្រធានរាជបណ្ឌិតសភាកម្ពុជា និងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា លទ្ធផលដែលយើងនឹងធ្វើបទបង្ហាញនៅក្នុអង្គសន្និសីទនេះ គឺជាលទ្ធផល នៃដំណើរការ សិក្សាស្រាវជ្រាវរបស់អ្នកស្រាវជ្រាវ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ព្រមទាំងប្រើ ពេលវេលា រិះរកគ្រប់មធ្យោបាយ ច្នៃប្រឌិតនូវរបៀបប្រើប្រាស់ឧបករាណ៍ភ្លេងបុរាណ មួយនេះ ដើម្បីបញ្ចូលខ្លួនក្នុងការប្រគំដូចដូរតន្ត្រីទំនើបបែបអន្តរជាតិបានដែរ ហើយនៅ តែរក្សាអត្តសញ្ញាណរបស់ខ្លួនដដែល។ រហូតមកដល់សព្វថ្ងៃនេះ កេរមរតកនេះបាន បង្ហាញប្រាប់កូនខ្មែរយ៉ាងច្បាស់ តាមរយៈប្រាង្គបា្រសាទបុរាណនានាទូទាំងប្រទេស ដែលប្រាសាទទាំងនោះសុទ្ធតែរំលេចក្បាច់ចម្លាក់ រចនាដ៏ផូរផង់ គួរឲ្យគយគន់មិន នឿយ ណាយ។ ជាមួយគ្នានេះ សិល្បៈតន្រ្តីនេះ ក៏ត្រូវបានដូនតាយើងផ្តិតជារូបចម្លាក់ នៅតាម ប្រសាទទាំងនោះផងដែរ ដែលជាសក្ខីភាពបញ្ជាក់ថា ខ្មែរជាំជនជាតិមួយស្រាលាញ់ វិស័យសិល្បៈ និងមានគំនិតច្នៃប្រឌិតខ្ពស់បំផុត។
លោកជំទាវបណ្ឌិតសភាចារ្យ ខ្លួត ធីតា ប្រធានរាជបណ្ឌិតសភាកម្ពុជា មានប្រ សាសន៍ថា មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិតសភាកម្ពុជា មានការគាំទ្រពីមូល និធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ បានចូលរួមយ៉ាងសំខាន់ក្នុងបេសកម្មសិក្សា ស្រាវជ្រាវ របស់ខ្លួននៅប្រទេសកម្ពុជា ពិសេសរាជបណ្ឌិតសភាកម្ពុជា ព្រមទាំងផ្តល់អាហាររូប ករណ៍ដល់អ្នកស្រាវជ្រាវជាតិ ទាំងក្នុងនិងក្រៅរាជបណ្ឌិតសភា កម្ពុជា និងបានចូលរួម ស្រាវជ្រាវ នៅសាធារណរដ្ឋកូរ៉េរយៈពេល ៧ឆ្នាំមកហើយ។ លោកជំទាវបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្តថា ដើម្បីសម្រេចអោយបាននូវបេសកម្ពមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី បានអនុវត្តនូវភារកិច្ចសំខាន់ៗ ដូចជាការស្រាវជ្រាវ លើគ្រប់វិស័យ ការឧបត្ថមរៀបចំសន្និសីទជាតិ និងអន្តរជាតិ ក៏ដូចជាសិក្ខាសាលាផ្សេងៗ ដើម្បីបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់បណ្តាអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ហើយប្រមូលចង ក្រងឯកសារ សំរាប់បោះពុម្ពផ្សព្វផ្សាយបន្តទៅដល់មនុស្សជំនាន់ក្រោយ។

ប្រភព៖ Sak Bophavann

No comments:

Post a Comment