ក្រុមគ្រូនិងនិស្សិតមកពីសាកលវិទ្យាល័យមហាសារខាមបានមកបំពេញទស្សនៈកិច្ចសិក្សាមួយនៅរាជធានីភ្នំពេញក្រោមគម្រោងដែលមានឈ្មោះថា នគរចតុមុខសិក្សា ។គោលបំណងនៃទស្សនៈកិច្ចគឺមកសិក្សាស្វែងយល់អំពីរបៀបរបបរស់នៅ សិល្បៈ វប្បធម៌ និង ភាសារបស់អ្នកស្រុកនៅបរិវេណតំបន់ចតុមុខ (ភ្នំពេញ) ។ កម្មវិធីនៃថ្ងៃទីមួយ ពេលព្រឹកចូលស្តាប់បឋកថារៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា ពេលរសៀលទៅសាកលវិទ្យាល័យភូមិភ្នំពេញ ។ ថ្ងៃទីពីរ ទស្សនារម្យនីយដ្ឋានទេសចរវប្បធម៌មួយចំនួនតាមដងទន្លេក្នុងរាជធានីភ្នំពេញ ។
តាមរបៀបវារៈខាងលើ នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៤ ដែលជាថ្ងៃទីមួយ ក្រុមការងារមានកិត្តិយសដោយបានទទួលការអនុញាតពីថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ឲ្យចូលជួប សំណេះសំណាល និងស្តាប់បឋកថាដោយអ្នកជំនាញភាសានៃរាជបណ្ឌិត្យសភាកម្ពុជា ។ ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពលោកជំទាវសភាចារ្យប្រធានរាជបណ្ឌិត្យកម្ពុជា ។
ពេលរសៀលក្រុមការងារបានចូលស្តាប់ការសំណេះសំណាលនៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
No comments:
Post a Comment