ភ្នំពេញ៖ ក្នុងខណៈពេលដែលយុវជនខ្មែរកាន់តែច្រើនឡើងនាំគ្នាសិក្សាភាសាបរទេសនោះ អ្នកជំនាញភាសាវិទ្យាជនជាតិបរទេសមួយចំនួនបានសម្តែងក្តីព្រួយបារម្ភថា ភាសាខ្មែរអាចឈានទៅរកគ្រោះថ្នាក់នៅពេលណាមួយ។ តែលោក ច័ន្ទ សំណព្វ បណ្ឌិតអក្សសាស្ត្រខ្មែរ និងជាអនុប្រធានរាជបណ្ឌិតសភានៃព្រះរាជាណាចក្រកម្ពុជាបានពន្យល់ថា ភាសាខ្មែរមិនអាចរំលំរលាយនោះទេ។ ផ្ទុយទៅវិញ ភាសាខ្មែររឹតតែថ្កុំថ្កើងជាងមុន។ ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍ខ្លីរវាងលោក គី សុខលីម អ្នកកាសែតនៃសារព័ត៌មានអេឡិចត្រូនិក និងលោក ច័ន្ទ សំណព្វ បណ្ឌិតអក្សរសាស្ត្រខ្មែរ និងជាអនុប្រធានរាជបណ្ឌិតសភានៃព្រះរាជាណាចក្រកម្ពុជា៕
(ប្រភព៖ ThmeyThmey, 14-09-2014)
No comments:
Post a Comment