Tuesday, February 1, 2011

ការសិក្សានិងនយោបាយ

សម្រាប់លោកអ្នកដែលមានបំណងចង់ទៅរៀនៅប្រទេសថៃតាមរយៈអាហារូបករណ៍ ក្សត្រីសុរិន្ថន សូមឧស្សាហ៍ទៅទាក់ទងព័ត៌មាននៅតាមស្ថាប័នសិក្សា តាមខេត្ត ឬ ក្រសួងអប់រំ ផ្នែកអាហារូបករណ៍ ។ កម្មវិធីអាហារូបករណ៍នេះ ធ្វើឡើងរៀងរាល់ឆ្នាំ ។ ឆ្នាំសិក្សា ២០១១ នេះ ការប្រឡងជ្រើសរើសនឹងធ្វើ ឡើងក្នុងពាក់កណ្តាលខែកុម្ភៈ ។ ខ្ញុំព្យាយាមរកព័ត៌មានដំបូងអំពីការជ្រើស រើសនេះដែរ តែខាងខ្មែរយើងពេលទទួល​បានព័ត៌មានពីខាងអ្នកផ្តល់អាហា រូបករណ៍ ខាងយើងច្រើនផ្អឹបទុក​សិន ហើយចាំជិត​ដល់​ពេលផុតកំណត់ទទួល ទើបផ្សាយ ។ នេះជាទម្លាប់សែនល្អមួយរបស់យើង ។​ ហេតុនេះខ្ញុំដឹងតែពេល គេប្រឡងជម្រុះ ។

សូមកុំទុករឿងនយោបាយលាយឡំនឹងការសិក្សា ដោយមានទស្សនៈថា ប្រទេស​ទាំងពីរមិនសូវត្រូវគ្នា ធ្វើឲ្យរៀនមិនកើត ។ បើមានគំនិតបែបនេះ មែន លោកអ្នក ឬ ប្អូន ៗ កំពុងដាក់ខ្លួនចូលក្នុង​រឿង​អ្នកធំ (នយោបាយ) ។ ត្រូវចែក ឲ្យដាច់រវាងការរៀន​សូត្រ​និងកិច្ចការនយោបាយ (Academic and Politic)។

No comments:

Post a Comment