នៅប្រទេសថៃជារៀងរាល់ឆ្នាំគេតែងចាត់រៀបចំពិធីកាកបាទក្រហម ហៅជាភាសាថៃថា งานกาชาด (ង៉ាន កា ឆាត) និងជាអង់គ្លេសថា The Thai Red Cross ។ ប្រភពកំណើតនៃពិធីនេះទាក់ទងនឹងជម្លោះដែនដិរវាងបារាំងសៀម ឆ្នាំ ១៨៩៣ (អានបន្ថែម…) ។
ពិធីនេះគេច្រើនធ្វើនៅដើមឆ្នាំដោយជួនកាលគេធ្វើស្របគ្នាទៅនឹងពិធីជំនឿតាមតំបន់ ។ នៅខេត្តមហាសារខាមនាគេធ្វើពិធីនេះព្រមនឹងពិធីប៉ើកហ្វា (เปิกฟ้า) ដែលជាពិធីប្រចាំតំបន់ គឺនៅចុងខែមករា ដល់ដើមខែកុម្ភៈ។ នាឆ្នាំនេះពិធីចាប់ផ្តើមតាំងតែថ្ងៃទី ២៨ មករា – ៦ កុម្ភៈ ឆ្នាំ ២០១១ ។
ទិដ្ឋភាពទូទៅនៃពិធី គឺក្រៅពីពិធីតាមជំនឿរបស់អ្នកស្រុក គេមានការតាំងលក់មុខទំនិញគ្រប់ប្រភេទ ក្នុងនោះមានមុខទំនិញភូមិមួយផលិតផលមួយ ការប្រគុំតន្ត្រី ។ ចំណូលនៃពិធីនេះបានមកពីការហូតភាស៊ីតង់លក់ទំនិញ និងការលក់សំបុត្រការចូលកំសាន្តក្នុងពិធី ដោយមនុស្សធំត្រូវចំណាយ ២០ បាត និងកុមារ ១៥ បាត ។
No comments:
Post a Comment