បច្ចុប្បន្នក្រុមហ៊ុននានារបស់ថៃបានចូលទៅបណ្តាក់ទុននៅព្រះរាជាណាចក្រកម្ពុជា ។ នេះជាឱកាសពិសេសសម្រាប់និស្សិតឬអ្នកដែលមានជំនាញពីរភាសាថៃនិងខ្មែរក្នុងការស្វែងរកការងារ ។
មិនីបែ (Minibea) ជាក្រុមហ៊ុនចម្រុះជប៉ុន-ថៃ មាននាទីផលិតសម្ភារៈអេឡិចត្រូនិក ពិសេសផលិតគ្រាប់បាដាង (bearing ball) ។ ក្រៅពីមានសាខាផលិតជាច្រើនកន្លែងតាមបណ្តាខេត្តនានានៅក្នុងប្រទេសថៃ បច្ចុប្បន្ននេះក្រុមហ៊ុនបានចូលទៅបណ្តាក់ទុននៅប្រទេសកម្ពុជា (Minebea (Cambodia) Co.Ltd) ដែលសង្ឃឹមថានឹងចាប់ផ្តើមដំណើរការផលិតនៅចុងត្រីមាស ទីមួយ នៃឆ្នាំ ២០១១ ។ នៅប្រទេសកម្ពុជា ក្រុមហ៊ុនត្រូវការកម្មករផ្នែកផលិត ប្រមាណជិត ៣០០ នាក់ ។
ដើម្បីបំពេញតម្រូវការកង្វះខាតបុគ្គលិកមើលការខុសត្រូវ និងបុគ្គលិកជំនាញ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ២០១០ នៅសាកលវិទ្យាល័យមហាសារខាម ក្រុមហ៊ុនបានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីប្រព័ន្ធផលិតកម្មរបស់ខ្លួន និងជ្រើសរើសបុគ្គលិកចូលបម្រើការនៅក្នុងក្រុមហ៊ុននេះ ។ ចូលរួមក្នុងពិធីផ្សព្វផ្សាយ មាននិស្សិតខ្មែរដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ និងនិស្សិតថៃឯកទេសភាសាខ្មែរប្រមាណជាង ៥០ នាក់បានចូលរួមស្តាប់ ។ នាពិធីនោះមាននិស្សិតថៃ ឯកទេសភាសាខ្មែរ ពីរនាក់ប៉ណ្ណោះបានចូលរួមប្រឡងដើម្បីចូលបម្រើការនៅក្នុងក្រុមហ៊ុន ព្រោះនិស្សិតក្រៅពីនោះកំពុងនៅសិក្សានៅឡើយ ហេតុនេះការជ្រើសរើសបុគ្គលិកធ្វើឡើងដោយពិបាក ។ ទោះជាយ៉ាងណា នេះជាពន្លឺនៃការងារសម្រាប់និស្សិតទាំងនោះ ។
No comments:
Post a Comment