Saturday, October 18, 2014

ការប្រកួតស្នាដៃគំនូរ

Poster 3rd Contest of Temporary Arts 2014 ba

ការកំណត់ប្រគល់ហ្វាល់ប្រកួតនិងហ្វាល់គំនូរកំពុងឈានមកដល់ហើយ (ថ្ងៃទី ២០ តុលា) ។ ហេតុនេះសូមវិចិត្រករនិងសាធារណជនដែលមានកំពុងសម្អិត​សម្អាងស្នាដៃគំនូររបស់ខ្លួនដើម្បី​ចូលរួមប្រកួត សូមមេត្តារួសរាន់ឡើង ។

អ៊ីម៉េល៖ pucangkor@gmail.com

សូមអរគុណ!

យោង៖

សេចក្តីជូនដំណឹង…

Monday, September 29, 2014

ព្រលឹងនិងអត្ថសញ្ញាណខ្មែរ

ប្រការដែលដឹងតែខាងក្រៅ មិនស៊ីជម្រៅដល់ខាងក្នុង (ព្រលឹង) អាចនាំឲ្យមានការភ័ន្តច្រឡំ ។ តើនេះជាអប្សារាឬ?photo 1

…មន្ត្រី​មន្ទីរ​វប្បធម៌​មួយរូប បាន​ពិនិត្យ​រូបថត រូបភាព​នោះ​ហើយ បាន​និយាយថា រូប​អង្គរវត្ត ដែល​នៅ​ពីក្រោយ​អប្សរា ពិតជា​អង្គរវត្ត​មែនហើយ ប៉ុន្តែ​រូប​អ​ប្សា​រា មិនមែនជា​កាយវិកា របស់​អប្សរា​ខ្មែរ​ទេ​។ (អានលម្អិត CEN )

ហេតុនេះកិច្ចការទាំងពួងតម្រូវឲ្យមានអ្នកជំនាញជួយពិនិត្យនិងបង្ហាញ ។

Thursday, September 18, 2014

តើ​ភាសា​ខ្មែរ​អាច​បាត់បង់​នាពេល​អនាគត​មែន​ឬទេ?

Dr. Chan Samnob

ភ្នំពេញ៖ ក្នុងខណៈ​ពេលដែល​យុវជន​ខ្មែរ​កាន់តែ​ច្រើនឡើង​នាំគ្នា​សិក្សា​ភាសាបរទេស​នោះ អ្នកជំនាញ​ភាសាវិទ្យា​ជនជាតិ​បរទេស​មួយចំនួន​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ថា ភាសា​ខ្មែរ​អាចឈានទៅរក​គ្រោះថ្នាក់​នៅពេល​ណាមួយ។ តែ​លោក ច័ន្ទ សំណព្វ បណ្ឌិត​អក្ស​សាស្ត្រខ្មែរ និង​ជា​អនុប្រធាន​រាជបណ្ឌិតសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ពន្យល់ថា ភាសា​ខ្មែរ​មិនអាច​រំលំ​រលាយ​នោះទេ។ ផ្ទុយទៅវិញ ភាសា​ខ្មែរ​រឹតតែ​ថ្កុំថ្កើង​ជាង​មុន។ ដើម្បី​ជ្រាប​ព័ត៌មានលម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ខ្លី​រវាង​លោក គី សុខ​លីម អ្នកកាសែត​នៃ​សារព័ត៌មានអេ​ឡិច​ត្រូនិក និង​លោក ច័ន្ទ សំណព្វ បណ្ឌិត​អក្ស​រ​សាស្ត្រ​ខ្មែរ និង​ជា​អនុប្រធាន​រាជបណ្ឌិតសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

(ប្រភព៖ ThmeyThmey, 14-09-2014)

Friday, September 5, 2014

សេចក្ដីជូនដំណឹងអំពីការប្រកួតស្នាដៃគំនូរ

RUPA vs MSU 1
កាលពីព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៤ ក្រុមការងារមួយក្រុមមកពីសាកល​វិទ្យាល័យ​មហាសារខាម​បានចូល​ជួប​ព្រឺទ្ធបុរសនិងសាស្ត្រាចារ្យនៃសាកល​វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅរាជធានីភ្នំពេញ ។ ជំនួបនេះធ្វើឡើងដើម្បី​ពង្រឹង​កិច្ច​សហប្រតិការរវាងសាកលវិទ្យាល័យទាំងពីរ និងដើម្បីផ្សព្វផ្សាយ​ព័ត៌មាន​អំពីការប្រកួត​ស្នាដៃគំនូរ​នៃ​ប្រទេស​តំបន់ទន្លេមេគង្គ “The 3rd Contest of the Contemporary Art in the Mekong River Basin” ដល់សាធារណជនខ្មែរ​ពិសេសអ្នកដែលមានចំណង់ចំណូលចិត្តខាងសិល្បៈគំនូរ ដែលនឹង​ប្រព្រឹត្តិ​ទៅនៅបំណាច់ឆ្នាំ ២០១៤ និងដើមឆ្នាំ ២០១៥។

សូមជម្រាបថា មហាវិទ្យាល័យវិចិត្រសិល្បៈ នៃសាកលវិទ្យាល័យមហា​សារ​ខាម បានរៀបចំការប្រកួតស្នាដៃ​គំនូរកម្រិត​អន្តរជាតិនេះពីរលើករួចមកហើយ និងបីលើករួមទាំងលើកនេះ ។ ការប្រកួតបើកទូលាយដល់មនុស្សគ្រប់វ័យ ប្រជាជន​ទូទៅ និងអ្នកសិក្សាតាំងពីថ្នាក់បឋមសិក្សាដល់ឧត្តមសិក្សា ។ អ្នក​ទាំង​នោះមកពីក្នុងនិងក្រៅប្រទេស ដោយផ្តោតជាពិសេសដល់អ្នកប្រកួតមកពី​ប្រទេស​​តំបន់ទន្លេមេគង្គ បូកចិននិងកូរ៉េ ។ ប្រធានបទនៃស្នាដៃគំនូរ​បើក​ទូលាយ ពោលគឺខ្លឹមសារនៃគំនួរអាចនិយាយអំពី​អ្វីក៏បាន ។​ រង្វាន់ដែលបានទទួលមានតម្លៃចាប់ពី ៣០០០ បាត (ប្រមាណ​ជិត ១០០ ដុល្លារ) ដល់ ១០០.០០០ បាត (ប្រមាណ ៣០០០ ដុល្លារ) ។
ជំហានដំបូង លោកអ្នកបំពេញពាក្យសុំប្រកួតនិងថតរួបគំនូរដែលគូររួចហើយ ជាហ្វាល់ jpg ទំហំ 2000 pixels រួចផ្ញើតាមរយៈអ៊ីមេលមកគណៈកម្មការប្រកួត មិនលើសពីថ្ងៃទី ២០ តុលា ២០១៤ ។



លោកអ្នកដែលមានចំណាប់អារម្មណ៍និងព័ត៌មានខាងលើ សូមទៅទាក់ទង​សាកលវិទ្យាល័យភូមិវិចិត្រសិល្បៈ នៅរាជធានីភ្នំពេញ ឬទាក់ទងតាមរយៈ pucangkor@gmail.com

ទាញយក​ព័ត៌មានលម្អិតនិងពាក្យសុំប្រកួត ចុចត្រង់នេះ


វិធីទាញយកឯកសារតាមរយៈ Internet Explorer:

Wednesday, August 13, 2014

ទស្សនៈកិច្ចសិក្សា

RAC greeting MSU5RAC greeting MSU4RAC greeting MSU3RAC greeting MSU

ក្រុមគ្រូនិងនិស្សិតមកពីសាកលវិទ្យាល័យមហាសារខាមបានមកបំពេញ​ទស្សនៈកិច្ចសិក្សាមួយនៅរាជធានីភ្នំពេញ​ក្រោមគម្រោងដែលមានឈ្មោះថា នគរចតុមុខសិក្សា ។​គោលបំណងនៃទស្សនៈកិច្ចគឺមកសិក្សាស្វែងយល់អំពីរបៀបរបបរស់នៅ សិល្បៈ វប្បធម៌ និង ភាសារបស់អ្នកស្រុកនៅបរិវេណតំបន់ចតុមុខ (ភ្នំពេញ) ។ កម្មវិធីនៃថ្ងៃទីមួយ ពេលព្រឹកចូលស្តាប់បឋកថារៀបចំដោយរាជបណ្ឌិត្យសភា​កម្ពុជា ពេលរសៀលទៅសាកលវិទ្យាល័យភូមិភ្នំពេញ ។ ថ្ងៃទីពីរ ទស្សនារម្យ​នីយដ្ឋានទេសចរវប្បធម៌មួយចំនួនតាមដងទន្លេក្នុងរាជធានីភ្នំពេញ ។

តាមរបៀបវារៈខាងលើ នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៤ ដែលជាថ្ងៃទីមួយ ក្រុមការងារមានកិត្តិយសដោយបានទទួលការអនុញាតពីថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ឲ្យចូលជួប សំណេះសំណាល និងស្តាប់បឋកថាដោយអ្នក​ជំនាញ​ភាសានៃរាជបណ្ឌិត្យសភាកម្ពុជា ។ ពិធីនេះបានប្រារព្ធឡើងក្រោម​អធិបតីភាពលោកជំទាវសភាចារ្យប្រធានរាជបណ្ឌិត្យកម្ពុជា ។

ពេលរសៀលក្រុមការងារបានចូលស្តាប់ការសំណេះសំណាលនៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Saturday, July 26, 2014

កម្មវិធីសិក្សាភាសាខ្មែរនៅវិទ្យាល័យថៃ หลักสูตรภาษาเขมร

Khmer Curriculum in Prasat School1Khmer Curriculum in Prasat School2

វិទ្យាល័យប្រៈសាទវិទ្យាខាន (វិទ្យាគារ) ជាវិទ្យាល័យមួយស្ថិតនៅក្នុងស្រុក​ប្រាសាទ ខេត្តសុរិន្ទ្រ មានចម្ងាយ​ ៤០ គីឡូម៉ែត្រពីព្រំដែនខ្មែរថៃ ច្រកអូស្មាច់ ។ វិទ្យាល័យ​មាន​សិស្ស​ជាងបីពាន់នាក់ និងមានគ្រូប្រមាណ ១៤០ នាក់ ក្នុង​នោះមានគ្រូបរទេស​ចំនួន ១៤ នាក់ ។ ដោយសារសន្ទុះនៃការបណ្ដុះបណ្តាល​ភាសាខ្មែរនៅស្រុកថៃមានការកើនឡើងគួរឲ្យកត់សម្គាល់ វិទ្យាល័យត្រូវបាន​ប្រគល់ភារកិច្ចពីក្រសួងអប់រំជាតិប្រទេសថៃជាទីស្នាក់ការកណ្ដាលក្នុងការមើលការខុសត្រូវលើការបង្រៀនភាសាខ្មែរនៅតំបន់ភូមិភាគឦសានប្រទេសថៃ ហៅកាត់ថា មជ្ឈមណ្ឌលភាសាខ្មែរ Khmer Language Center) ។ ដើម្បីឲ្យ​ការ​បង្រៀននិងការសិក្សាការបង្រៀនប្រកបដោយស្ដង់ដារតាមគោលការក្រសួង វិទ្យាល័យបានបើកវគ្គបំពាក់បំប៉នខាងភាសាខ្មែរដល់គ្រូបង្រៀនភាសាខ្មែរទាំងជាតិថៃ និង ខ្មែរ ។

ពីថ្ងៃទី ២៥ ដល់ ២៦ ខែកក្កដា ឆ្នាំ ២០១៤ វគ្គបំពាក់បំប៉ន​ការផលិតកម្មវិធី​បង្រៀន​ បានធ្វើឡើង ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូចំនួន ២០ នាក់​ មកពី ២០ សាលារៀនភូមិភាគឦសាន ។ ក្រៅពីការផ្តោតជាសំខាន់​ទៅលើ​ការផលិតកម្មវិធីសិក្សាប្រកបដោយស្តង់ដារ និងវិធីសាស្ត្របង្រៀនភាសាខ្មែរ​សម្រាប់ជនបរទេស សិក្ខាកាមបានទទួលការបញ្ជ្រាបអំពីសំណេរ​ភាសាខ្មែរ​តាម​គោលការណ៍គណៈកម្មការជាតិភាសាខ្មែរ ៖ ព្យាង្គតម្រួត ស្រៈពេញតួ និង ការប្រើពុម្ពអក្សរខ្មែរ Khmer OS Siemreap ។

Wednesday, May 21, 2014

How to get Thai scholarship

IMG_2548.JPGaIMG_2576.JPGa
Studying abroad, foreign students have to know firstly the language of the place where they are attending, then the culture. To fill up this gap, Mahasarakham always has its duty to receive Khmer students, who succeed the Royal Scholarship, to have their Thai orientation course every year. It is three years now that one could find the presence of Khmer students in every summer. The Thai language orientation is maximally three months, starting in April. Besides learning the language, they also have time to simplify their living to new environments. About 200 students are taking their Thai language. After they finish, they will separately be sent to their school or university they applied at the scholarship contest.
Fortunately, it is my first time to know some of them in the class. Officially, I don’t have any jobs in teaching them, since this work is totally provided to Thai teachers. Although some of them ever took Thai class from home, but that existing knowledge must be improved with mother tongue and real situation. One of teachers has mission to Bangkok, so I am asked to teach instead of him. Thanks for lending me this opportunity.
There are some Khmer students who wish to study in Thailand, but they still do not know how to get it. Thus, let read the following impression by Chandararith.
Tho Chandararith 1Tho Chandararith 2


For one who is firstly learning Thai at the basic step and wants to be clear in pronouncing, try to listen to each word is pronounced carefully and repeat it. Soon, you will be able to pronounce Thai word clear. Good luck to you all. Click to listen or Download.

Monday, May 12, 2014

ភាសាខ្មែរសម្រាប់ទំនាក់ទំនង

ភាសាខ្មែរសម្រាប់ទំនាក់ទំនង (ภาษาเขมรเพื่อการสื่อสาร Khmer for Communication)
Khmer for com
สั่งซื้อได้ที่ เมืองช้างบุ๊กเซนเตอร์ Muang Chang Book Center.





សៀវភៅដទៃទៀត ៖


Monday, May 5, 2014

សួស្ដី ជម្រាបសួស្តិ៍

នៅក្នុងកាលៈទេសៈខ្លះ ដើម្បីបើកការសន្ទនា ឬបង្ហាញការគួរសមដោយវាចា ខ្មែរយកពាក្យពីឥណ្ឌាមកប្រើជំនួស ទៅណា ធ្វើអី ញ៉ាំបាយនៅ... (ជាហេឡូខ្មែរ) ។ ទន្ទឹមនឹងន័យដូចបានពន្យល់នៅក្នុងវចនានុក្រមខ្មែរ ការប្រើពាក្យ សួស្ដី ហាក់ដូចជាមានការបែងចែកជាន់ថ្នាក់ ។ ចាស់ ៗ (មេៗ) ភាគច្រើនប្រកាន់នឹងក្មេង ដែលមក សួស្ដី គាត់ ។ ពេលសួរថា បើមិនឱ្យគ្នាគួរសមបងដោយ សួស្ដី បងចង់ឱ្យគ្នាថាម៉េចវិញ ។ គាត់ថា ក្រែងខ្មែរមានពាក្យ ជម្រាបសួស្ដិ៍ អីដែរមែនទេ ? សរុបមកដើម្បីចាស់ប្រកាន់ ក្មេង (កូនចៅ) គួរនិយាយទៅរកមនុស្សចាស់ ឬអ្នកលើ ឬក៏អ្នកដែលខ្លួនគោរព ដោយពាក្យ ជម្រាបសួស្ដិ៍ ។ ខ្ញុំយល់ថា ជម្រាបសួស្តិ៍ បែបនេះ មិនមែន ជម្រាបសួរ នោះទេ ព្រោះខ្មែរច្រើនដាក់ពាក្យ ជម្រាប នេះនៅដើមពាក្យមួយចំនួនដើម្បីបង្ហាញភាពគួរសម ឬការគោរព ដូចយ៉ាង ជម្រាបប្រសាសន៍ ជម្រាបរឭក ... ។ ប៉ុន្តែបើ ជម្រាបសួរ ប្រហែលសំដៅដល់ សូមការអនុញ្ញាតសួរ ។ ខ្ញុំសូមជម្រាបសួរលោកថា ... ។ ហេតុនេះបើជម្រាបសួរ គួរមានជម្រាបឆ្លើយ ផងដែរ ។

សាកអារម្មណ៍ភាសា៖ តើអ្នកគិតថាគួរប្រើមួយណា? ក. ជម្រាបសួស្ដិ៍លោកតា ខ. សួស្ដីលោកតា

(ជុំ ស៊ុនណាង. (២០១៤). ភាសាខ្មែរសម្រាប់ទំនាក់ទំនង. មហាសារខាម: អភិជាតិការពុម្ព)

Tuesday, April 29, 2014

វគ្គប​បណ្តុះបណ្តាល​ការ​បង្កើត​និង​ការ​គ្រប់គ្រង​គម្រោង

RAC M28-d-full

ភ្នំពេញ ​៖ ​មន្ត្រី​ស្រាវជ្រាវ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា និង​មន្ត្រីរាជការ​ដែល​អញ្ជើញ​មកពី​ស្ថាប័ន​ព្រឹទ្ធសភា​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ចំនួន​២៦​នាក់​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបង្កើត​និង​ការគ្រប់គ្រង​គម្រោង​ រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៦-២៧​ខែ មេសា​ឆ្នាំ​២០១៤​ដែល​រៀបចំឡើង​ដោយ​ វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភា កម្ពុជា។ (អានត…)

Friday, November 15, 2013

ស្វែងយល់ប្រទេសភូមិផងតាមរយៈស្នាដៃអក្សរសិល្ប៍

SAM_1443aa

នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ នៅមហាវិទ្យាល័យអក្សរសាស្ដ្រ និង វិទ្យា​-សាស្ដ្រសង្គមនៃសាកលវិទ្យាល័យមហាសារខាម សមាគមអ្នកនិពន្ធថៃ ក្រោម ការឧបត្ថមពីក្រុមហ៊ុន PCALL Co.Ltd បានធ្វើសិក្ខាសាលាមួយក្រោម ប្រធានបទ ស្វែងយល់ប្រទេសភូមិផងតាមរយៈស្នាដៃអក្សរសិល្ប៍ ។

កម្មវិធីចែកចេញជាពីររបៀបវារៈពេលព្រឹកនិងពេលរសៀល ។ ពេលព្រឹកជា ការពិភាក្សាផ្ដោតទៅលើទិដ្ឋភាពរួមនៃការសិក្សានាសម័យបច្ចុប្បន្ន និងទិស ដៅនាថ្ងៃអនាគតខាងផ្នែកនិពន្ធ ។ វាគ្មិនបួននាក់ដែលចូលរួមក្នុងកិច្ចពិភាក្សា ជាអ្នកនិពន្ធមកពីប្រទេសកម្ពុជា ឡាវ ភូមា និងថៃ ។ ទាំងបួននាក់អ្នកនិពន្ធ ដែលទទួលបានជ័យលាភីពីសមាគមពាន រង្វាន់តែង និពន្ធភូមិភាគអាស៊ី​អាគ្នេយ៍ (South East Asian Writers Awards) ហៅកាត់ថា ស៊ីរ៉ៃត៍ ។ វាគ្មិន​ទាំងបួនរូបមាន ១. បណ្ឌិត ថាន់យ៉ា ស័ង្ខពន្ធានន្ទ (ថាន់យ៉ា សាំង ខៈ ផាន់ ថា នន់) អ្នកទទួលពានរង្វាន់ ស៊ីរ៉ៃត៍ ឆ្នាំ១៩៨៧ មកពីប្រទេសថៃ, ២. លោកសុខ ចាន់ផល មកពីប្រទេសកម្ពុជា, ៣. លោកសុខី នរសិល្ប៍ (ស៊ុឃី ណៈរ៉ៈស៊ីន) មកពីប្រទេសឡាវ ។ ទាំងពីរនាក់ទើបទទួលពានរង្វាន់ស៊ីរ៉ៃត៍ឆ្នាំ ២០១៣ នេះ និង ៤. លោក ATK មកពីប្រទេសភូមា ។ ចំណែកពេលរសៀលគឺជាការផ្លាស់​ប្ដូរបទពិសោធន៍ខាងការតែងនិពន្ធរបស់ក្រុមអ្នកនិពន្ធថៃឦសាន ។

មានអ្នកចូលរួមស្ដាប់ប្រមាណបីរយនាក់ ។ អ្នកទាំងនោះជាបុគ្គលិក​សិក្សា​មក​ពីស្ថាប័នសិក្សាមួយចំនួននៃប្រទេសថៃ និងនិស្សិតដែលកំពុង​សិក្សា​ថ្នាក់​បណ្ឌិត អនុបណ្ឌិត និងបរិញ្ញាបត្រ នៅសាកលវិទ្យាល័យមហាសារខាម ។

សិក្ខាបានប្រព្រឹត្ដិពេញមួយថ្ងៃ ដោយចាប់ផ្តើមពីម៉ោងប្រាំបួនព្រឹកនិង​ចប់សព្វ​គ្រប់នៅម៉ោងប្រាំល្ងាច ។

Thursday, September 12, 2013

កិច្ចព្រមព្រៀង វិទ្យាស្ថានភាសាជាតិ - ខុងជឺ

កាលពីថ្ងៃពុធ ទី១១ ខែកញ្ញា​ ឆ្នាំ២០១៣ កន្លងមកនេះនៅ សាលសន្និសីទរបស់​រាជបណ្ឌិត្យសភា​កម្ពុជា (រ.ប.ស.ក.) មាន រៀបចំពិធីចុះកិច្ចព្រមព្រៀង​ស្តីពី ​“ការបង្កើតថ្នាក់បង្រៀន ភាសាខ្មែរ” សម្រាប់គ្រូបង្រៀនភាសាចិននៃ​វិទ្យាស្ថានខុងជឺ (វ.ខ.) នៃរាជបណ្ឌិត្យសភាកម្ពុជា រវាង ក្រុមប្រឹក្សាជាតិភាសា ខ្មែរ (ក.ជ.ភ.ខ.) និង វ.ខ. នៃ រ.ប.ស.ក. ក្រោមអធិបតីភាពរបស់ ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ​ ព្រុំ ម៉ល់ ប្រធាន ក.ជ.ភ.ខ. និង លោកជំទាវបណ្ឌិត​សភាចារ្យ ខ្លូត ធីតា ប្រធាន រ.ប.ស.ក.។

2013 Sept 11 MOU on teacher training for Chinese

ប្រភព៖ ក្រុមប្រឹក្សាភាសាជាតិ

Thursday, July 18, 2013

សៀវភៅចេញថ្មី ภาษาเขมรสำหรับคนไทย

Khmer conversationKhmer in Daily Life

សៀវភៅរៀនភាសាខ្មែរ៖ ភាសាខ្មែរក្នុងជីវភាពប្រចាំថ្ងៃ ( ภาษาเขมรในชีวิตประจำวัน ) និង សន្ទនាភាសាខ្មែរ ( สนทนาภาษาเขมร ) ។

ดูรายละเอียด และ สั่งสือได้ที่ SE-ED

Wednesday, July 3, 2013

MSU for ASEAN 2015

NBT reports on the preparation of MSU for ASEAN in the year 2015.

NBT interview2NBT interview1

Sunday, April 28, 2013

ពិធី​ថ្វាយ​គោរម​ងារ​ដល់​មន្ត្រី​សង្ឃ​​​ជាន់ខ្ពស់​

រាជ​បណ្ឌិត​្យ​សភា​កម្ពុជា​នាព្រឹកថ្ងៃទី​២៣ មេសា ​បាន​ប្រារព្ធ​ពិធី​​ថ្វាយ​គោរម​ងារ​កិតិ្ត​ឧទ្ទេស​បណ្ឌិត​ ប្រគេន​សញ្ញា​បត្រ​កិតិ្ត​បណ្ឌិត​ និងជូន​គោរមងារ​កិត្តិ​សេដ្ឋា​បណ្ឌិត​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ចំពោះ​​មន្ត្រី​​សង្ឃ​ជាន់​ខ្ពស់​និង​ឥស្សរ​ជន​ឆ្នើម​​នៃព្រះ​​រាជាណា​ចក្រកម្ពុជា​ នៅវិមាន​សន្តិភាព​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​​ខ្ពស់​សម្តេច​អគ្គ​មហាេសនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​​ព្រះ​រាជាណា​ចក្រ​កម្ពុជា និង​​ជា​ប្រធាន​​កិត្តិយស​នៃក្រុម​បណ្ឌិត​សភា​ចារ្យ​​នៃរាជ​បណ្ឌិត​្យ​​សភា​​កម្ពុជា ​។ ក្នុងពិធី​​​​នេះ​ ​ក៏មានការ​​​ប្រគល់​គោរមងារ​កិត្តិ​ឧទ្ទេស​បណ្ឌិត​ថ្វាយ សម្តេចព្រះ​អភិ​សិរី​​សុគន្ធា​មហា​សង្ឃ​រាជា​ធិបតី​បួរ គ្រី សម្តេច​​ព្រះ​មហា​សង្ឃ​​រាជ​នៃ​គណៈ​ធម្ម​យុត្តិ​ក​និកាយនៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​សញ្ញា​បត្រ​កិត្តិ​បណ្ឌិត​​ប្រគេន​សម្តេច​ព្រះ​ពោធិ​វ័ង្ស អំ លឹម​ហេង ​សម្តេច​​ព្រះ​​សង្ឃ​នាយ​ក​រងទី​២​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​សម្តេច​ព្រះ​វន​រ័ត ណយ​ ច្រឹក ​សម្តេចព្រះ​សង្ឃ​នាយក​រង​ទី​៣ សម្តេច​ព្រះ​​ឧត្តម​បញ្ញា​ ដូង​​​ ផង់ សមាជិក​ថេរ​សភា​ព្រះ​ពុទ្ធ​​សាសនា​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា សម្តេច​​ព្រះ​​ឧត្តម​វង្សា មួង ​រ៉ា លេខាថេរ​សភា​ព្រះ​ពុទ្ធ​សាសនា​នៃព្រះរាជាណា​ចក្រ​កម្ពុជា ព្រះ​មុនី​​កោសល​ ហ៊ុល សុវណ្ណ សមា​ជិក​​​ថេរ​សភា​ព្រះ​ពុទ្ធ​សាសនា​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​និង​គោរម​ងារ​កិត្តិ​សេដ្ឋា​បណ្ឌិត​ជូន​លោក​គាត ឈន់ ឧបនា​យក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហរិញ្ញ​វត្ថុ ។ អានត...