Monday, November 28, 2011

អាហារូបករណ៍ក្សត្រីសុរិន្ថន

គណៈកម្មការរៀបចំការប្រឡងជ្រើសរើសអាហារូបករណ៍ពីបណ្ដាសាកលវិទ្យាល័យនានានៃប្រទេសថៃនឹងធ្វើដំណើរទៅប្រទេសកម្ពុជាពីថ្ងៃទី ១១​ - ១៦ ធ្នូ ២០១១ នេះហើយ ។ ហេតុនេះពេលវេលាឡើងជ្រុញកំពុងឈានមក​ដល់​ហើយ ចូរប្អូន ៗ ក្មួយ ៗ ជាបេក្ខជនប្រឡង ព្យាយាមរំឭកមេរៀន​ដែលត្រូវ​ប្រឡង និងរំឭកភាសាថៃរបស់ខ្លួនផង ។ ​ការដែលអ្នកបានជាប់អាហារូករណ៍​នេះជាចំណែកមួយក្នុងការបន្ធូរបន្ថយចំណាយមួយយ៉ាងធំរបស់អាណាព្យាបាល និងជារង្វាន់ដ៏មានកិត្ដិយសទី២ បន្ទាប់ពីរង្វាន់បាក់ឌុប ឬបរិញ្ញាប័ត្រ ដែលទទួលបានកន្លងមក ដែលទាំងនេះសុទ្ធសឹងកើតមកពីការប្រឹងប្រែង​របស់ប្អូន ៗ ក្មួយ ៗ ។

ឆ្នាំនេះបេក្ខជនដាក់ពាក្យចូលប្រឡងប្រហែលជាច្រើនហើយមើលទៅ ព្រោះ​សភាពការណ៍នយោបាយរបស់ប្រទេសទាំងពីរកំពុងមានភាពល្អប្រសើរ ។

សូមឲ្យប្អូន ៗ ក្មួយ ៗ ដែលជាបេក្ខជនប្រឡងទទួលជោគជ័យក្នុងការប្រឡង​ដែល​កំពុង​ចូល​មកដល់នេះ ។

No comments:

Post a Comment