Sunday, May 5, 2019

 សៀវភៅដែលមានចំណងជើងថា កម្រងអត្ថបទស្រាជ្រាវ : ភាសា វប្បធម៌ និងអក្សរសាស្ត្រខ្មែរ នេះបានបោះពុម្ពឡើងនៅឆ្នាំ ២០១៩ ក្រោយពីបានកែសម្រួលទាំងខ្លឹមសារនិងអក្ខរាវិរុទ្ធ ។ អត្ថបទទាំងអស់ត្រូវបានរៀងតាមលំដាប់ ភាសា វប្បធម៌ និងអក្សរសិល្ប៍ ។ អត្ថបទនីមួយ ៗ បានឆ្លងការធ្វើបទបង្ហាញនៅក្នុងសន្និសីទ និងត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្ដី ។ ការប្រមូលចងក្រងទៅជាសៀវភៅមួយក្បាលនេះឡើង គឺក្នុងបំណងប្រមូលផ្ដុំកិច្ចស្រាវជ្រាវរបស់ខ្ញុំឱ្យស្ថិតនៅតែក្នុងសៀវភៅមួយក្បាល និងជួយសម្រួលដល់ការស្វែងរកពីសំណាក់អ្នកសិក្សាស្រាវជ្រាវ ក៏ដូចអ្នកអានដែលចាប់អារម្មណ៍នឹងវិស័យទាំងនេះ ។ ខ្ញុំសង្ឃឹមថា នឹងបានទទួលមតិរិះគន់ក្នុងន័យស្ថាបនាលោកអ្នកនាពេលអនាគត ។ គុណម្ចាស់ លោកអ្នកដែលចាប់អារម្មណ៍នឹងស្នាដៃនេះ អាចរកជាវបាននៅហាងសៀវភៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបណ្ណាគារនានាក្នុងរាជធានីភ្នំពេញ ឬអាចទាក់ទងមកទូរសព្ទលេខ 012625325 រៀងរាល់ម៉ោងធ្វើការ ។ សូមអរគុណ ចំពោះការគាំទ្រពីគុណម្ចាស់ និងលោកអ្នកទាំងអស់ ។


ជុំ ស៊ុនណាង Chom Sonnang จุม สุนนาง




No comments:

Post a Comment