Sunday, April 28, 2013

ពិធី​ថ្វាយ​គោរម​ងារ​ដល់​មន្ត្រី​សង្ឃ​​​ជាន់ខ្ពស់​

រាជ​បណ្ឌិត​្យ​សភា​កម្ពុជា​នាព្រឹកថ្ងៃទី​២៣ មេសា ​បាន​ប្រារព្ធ​ពិធី​​ថ្វាយ​គោរម​ងារ​កិតិ្ត​ឧទ្ទេស​បណ្ឌិត​ ប្រគេន​សញ្ញា​បត្រ​កិតិ្ត​បណ្ឌិត​ និងជូន​គោរមងារ​កិត្តិ​សេដ្ឋា​បណ្ឌិត​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ចំពោះ​​មន្ត្រី​​សង្ឃ​ជាន់​ខ្ពស់​និង​ឥស្សរ​ជន​ឆ្នើម​​នៃព្រះ​​រាជាណា​ចក្រកម្ពុជា​ នៅវិមាន​សន្តិភាព​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​​ខ្ពស់​សម្តេច​អគ្គ​មហាេសនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​​ព្រះ​រាជាណា​ចក្រ​កម្ពុជា និង​​ជា​ប្រធាន​​កិត្តិយស​នៃក្រុម​បណ្ឌិត​សភា​ចារ្យ​​នៃរាជ​បណ្ឌិត​្យ​​សភា​​កម្ពុជា ​។ ក្នុងពិធី​​​​នេះ​ ​ក៏មានការ​​​ប្រគល់​គោរមងារ​កិត្តិ​ឧទ្ទេស​បណ្ឌិត​ថ្វាយ សម្តេចព្រះ​អភិ​សិរី​​សុគន្ធា​មហា​សង្ឃ​រាជា​ធិបតី​បួរ គ្រី សម្តេច​​ព្រះ​មហា​សង្ឃ​​រាជ​នៃ​គណៈ​ធម្ម​យុត្តិ​ក​និកាយនៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​សញ្ញា​បត្រ​កិត្តិ​បណ្ឌិត​​ប្រគេន​សម្តេច​ព្រះ​ពោធិ​វ័ង្ស អំ លឹម​ហេង ​សម្តេច​​ព្រះ​​សង្ឃ​នាយ​ក​រងទី​២​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​សម្តេច​ព្រះ​វន​រ័ត ណយ​ ច្រឹក ​សម្តេចព្រះ​សង្ឃ​នាយក​រង​ទី​៣ សម្តេច​ព្រះ​​ឧត្តម​បញ្ញា​ ដូង​​​ ផង់ សមាជិក​ថេរ​សភា​ព្រះ​ពុទ្ធ​​សាសនា​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា សម្តេច​​ព្រះ​​ឧត្តម​វង្សា មួង ​រ៉ា លេខាថេរ​សភា​ព្រះ​ពុទ្ធ​សាសនា​នៃព្រះរាជាណា​ចក្រ​កម្ពុជា ព្រះ​មុនី​​កោសល​ ហ៊ុល សុវណ្ណ សមា​ជិក​​​ថេរ​សភា​ព្រះ​ពុទ្ធ​សាសនា​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​និង​គោរម​ងារ​កិត្តិ​សេដ្ឋា​បណ្ឌិត​ជូន​លោក​គាត ឈន់ ឧបនា​យក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហរិញ្ញ​វត្ថុ ។ អានត...

No comments:

Post a Comment