Thursday, September 18, 2014

តើ​ភាសា​ខ្មែរ​អាច​បាត់បង់​នាពេល​អនាគត​មែន​ឬទេ?

Dr. Chan Samnob

ភ្នំពេញ៖ ក្នុងខណៈ​ពេលដែល​យុវជន​ខ្មែរ​កាន់តែ​ច្រើនឡើង​នាំគ្នា​សិក្សា​ភាសាបរទេស​នោះ អ្នកជំនាញ​ភាសាវិទ្យា​ជនជាតិ​បរទេស​មួយចំនួន​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ថា ភាសា​ខ្មែរ​អាចឈានទៅរក​គ្រោះថ្នាក់​នៅពេល​ណាមួយ។ តែ​លោក ច័ន្ទ សំណព្វ បណ្ឌិត​អក្ស​សាស្ត្រខ្មែរ និង​ជា​អនុប្រធាន​រាជបណ្ឌិតសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ពន្យល់ថា ភាសា​ខ្មែរ​មិនអាច​រំលំ​រលាយ​នោះទេ។ ផ្ទុយទៅវិញ ភាសា​ខ្មែរ​រឹតតែ​ថ្កុំថ្កើង​ជាង​មុន។ ដើម្បី​ជ្រាប​ព័ត៌មានលម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ខ្លី​រវាង​លោក គី សុខ​លីម អ្នកកាសែត​នៃ​សារព័ត៌មានអេ​ឡិច​ត្រូនិក និង​លោក ច័ន្ទ សំណព្វ បណ្ឌិត​អក្ស​រ​សាស្ត្រ​ខ្មែរ និង​ជា​អនុប្រធាន​រាជបណ្ឌិតសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

(ប្រភព៖ ThmeyThmey, 14-09-2014)

No comments:

Post a Comment