នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ នៅមហាវិទ្យាល័យអក្សរសាស្ដ្រ និង វិទ្យា-សាស្ដ្រសង្គមនៃសាកលវិទ្យាល័យមហាសារខាម សមាគមអ្នកនិពន្ធថៃ ក្រោម ការឧបត្ថមពីក្រុមហ៊ុន PCALL Co.Ltd បានធ្វើសិក្ខាសាលាមួយក្រោម ប្រធានបទ ស្វែងយល់ប្រទេសភូមិផងតាមរយៈស្នាដៃអក្សរសិល្ប៍ ។
កម្មវិធីចែកចេញជាពីររបៀបវារៈពេលព្រឹកនិងពេលរសៀល ។ ពេលព្រឹកជា ការពិភាក្សាផ្ដោតទៅលើទិដ្ឋភាពរួមនៃការសិក្សានាសម័យបច្ចុប្បន្ន និងទិស ដៅនាថ្ងៃអនាគតខាងផ្នែកនិពន្ធ ។ វាគ្មិនបួននាក់ដែលចូលរួមក្នុងកិច្ចពិភាក្សា ជាអ្នកនិពន្ធមកពីប្រទេសកម្ពុជា ឡាវ ភូមា និងថៃ ។ ទាំងបួននាក់អ្នកនិពន្ធ ដែលទទួលបានជ័យលាភីពីសមាគមពាន រង្វាន់តែង និពន្ធភូមិភាគអាស៊ីអាគ្នេយ៍ (South East Asian Writers Awards) ហៅកាត់ថា ស៊ីរ៉ៃត៍ ។ វាគ្មិនទាំងបួនរូបមាន ១. បណ្ឌិត ថាន់យ៉ា ស័ង្ខពន្ធានន្ទ (ថាន់យ៉ា សាំង ខៈ ផាន់ ថា នន់) អ្នកទទួលពានរង្វាន់ ស៊ីរ៉ៃត៍ ឆ្នាំ១៩៨៧ មកពីប្រទេសថៃ, ២. លោកសុខ ចាន់ផល មកពីប្រទេសកម្ពុជា, ៣. លោកសុខី នរសិល្ប៍ (ស៊ុឃី ណៈរ៉ៈស៊ីន) មកពីប្រទេសឡាវ ។ ទាំងពីរនាក់ទើបទទួលពានរង្វាន់ស៊ីរ៉ៃត៍ឆ្នាំ ២០១៣ នេះ និង ៤. លោក ATK មកពីប្រទេសភូមា ។ ចំណែកពេលរសៀលគឺជាការផ្លាស់ប្ដូរបទពិសោធន៍ខាងការតែងនិពន្ធរបស់ក្រុមអ្នកនិពន្ធថៃឦសាន ។
មានអ្នកចូលរួមស្ដាប់ប្រមាណបីរយនាក់ ។ អ្នកទាំងនោះជាបុគ្គលិកសិក្សាមកពីស្ថាប័នសិក្សាមួយចំនួននៃប្រទេសថៃ និងនិស្សិតដែលកំពុងសិក្សាថ្នាក់បណ្ឌិត អនុបណ្ឌិត និងបរិញ្ញាបត្រ នៅសាកលវិទ្យាល័យមហាសារខាម ។
សិក្ខាបានប្រព្រឹត្ដិពេញមួយថ្ងៃ ដោយចាប់ផ្តើមពីម៉ោងប្រាំបួនព្រឹកនិងចប់សព្វគ្រប់នៅម៉ោងប្រាំល្ងាច ។
No comments:
Post a Comment