ពិធីប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ក្សត្រីសុរិន្ថនបានប្រព្រឹត្ដិទៅរួចរាល់រវាងថ្ងៃទី ១១ – ១៦ ធ្នូ ២០១១ ដោយមាបេក្ខជនចូលរួមប្រឡងចំនួន ៨១៥ នាក់ ។ មានសាកលវិទ្យាល័យថៃចំនួន ១១ កន្លែងដែលទទួលយកនិស្សិតដែលទទួលការជោគជ័យនៃការប្រឡងឲ្យចូលរៀននៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន ។
សូមចូលរួមអបអរសាទរជាមួយបេក្ខជនដែលទទួលបានជោគជ័យក្នុងការជ្រើសរើស (ប្រឡងជាប់) ។ ចំណែកប្អូនៗដែលមិនបានជាប់នាពេលនេះ នៅមានឱកាសផ្សេងៗជាច្រើនទៀត កន្លែងផ្សេងទៀតកំពុងរង់ចាំប្អូន ៗ ហើយបើនៅចិញ្ចឹមចិត្ដថានឹងយកដណ្ដើមជ័យលាភីនេះឲ្យបាន មិនយូរប៉ុន្មាន ឆ្នាំក្រោយនឹងមកដល់ ហេតុនេះត្រូវខំតាំងពីពេលនេះតទៅ ។ សេចក្ដីព្យាយាមរមែងនាំមកនូវជ័យជំនះ ។


No comments:
Post a Comment