នៅឆ្នាំ ២០១៥ កញ្ចុំប្រទេស១០ប្រទេសនឹងក្លាយជាភូមិតែមួយ ។ នៅពេល នោះយើងបានអ្វីខ្លះ ? មានមតិខ្លះយល់ថាប្រទេសតូច ៗ ដូចយ៉ាងកម្ពុជា មិនបានផលអ្វីទេពីអាស៊ាន មានតែទទួលរងគ្រោះទៅវិញ ព្រោះសេដ្ឋកិច្ចយើងនៅទន់ខ្សោយ យើងមានអីទៅលក់ឲ្យគេ មានអីទៅជែងគេ ។ នេះជាហេតុផលមួយដែលធ្វើឲ្យអ្នកខ្លះដេកអស់សង្ឃឹម នាំគ្នាដាំចេក រង់ចាំថាពេលណាពេលហ្នុងទៅដោយមិនធ្វើអី ។ ពេលនេះយើងគួរនាំគ្នាពិចារណាទាំងអស់គ្នាឡើងវិញ ។ គឺពិចារណាបែបចិញ្ចឹមក្រពះ កុំបាច់ដល់រឿងសំពីងសំពោងកម្រិតស្រុកទេស ។ ប្រទេសមួយ ៗ កំពុងរៀបចំខ្លួនដើម្បីទីផ្សារអាស៊ាន ២០១៥ ដែលនៅខ្វះ ៣ ឆ្នាំទៀតប៉ុណ្ណោះនឹងមកដល់ ។ គម្រោងធំ ៗ ជាកិច្ចការរបស់ថ្នាក់ដឹកនាំប្រទេស តែអ្វីដែលយើងធ្វើបាន យើងគួរចេញដំណើរដោយខ្លួនឯង ។ សម្រាប់អ្នកដែលមិនទាន់បានត្រៀមខ្លួនសោះនោះ គួរត្រៀមខ្លួនយ៉ាងណា ? ការស្វែងយល់អំពីអាស៊ាន អំពីកោសិកាអាស៊ានជារឿងដំបូងបង្អស់ ។ ចំណុចមួយដែលខ្ញុំគិតថាយើងអាចធ្វើដោយខ្លួនឯង គឺការស្វែងយល់អំពីភាសាញាតិជិតខាងយើង ។ មិនបាច់សំឡឹងឆ្ងាយពេកទេ មើលត្រឹមឡាវ វៀតណាម ថៃ ភូមា...ក៏សឹងថាមានប្រយោជន៍ទៅហើយ ។ តើធនធានមនុស្សរបស់យើងដើម្បីបំពេញតម្រូវការក្នុងភូមិអាស៊ានមានគ្រប់គ្រាន់ហើយឬនៅ ? តំបន់សេដ្ឋកិច្ចរួមមួយនេះត្រូវការធនធានមនុស្សយ៉ាងក្រាស់ក្រែល ។ តើធ្វើម៉េចនឹងអាចចូលដល់ជម្រៅនៃបញ្ហា ? ជាការងាយទេ ប្រសិនបើប្អូន ៗខ្វាបានសញ្ញាបត្របាក់ឌុបហើយ ការងារបន្ទាប់គឺការរៀនបំប៉នភាសាបរទេស ពិសេសអាចបាញ់ឆ្ពោះភាសាណាមួយក្នុងចំណោមភាសាខាងលើ ។ ខ្ញុំប្រើពាក្យថា បំប៉ន បានន័យថា យើងមានវារួច(ខ្លះ)ស្រេចហើយ ប៉ុន្តែដោយជាប់ដៃរៀនប្រឡងបាក់ឌុប ទើបដាក់ដៃខាងភាសាសិន ។ សម្រាប់ប្រទេសថៃ គេមានអាហារូបករណ៍ផ្តល់ដោយរដ្ឋាភិបាលថៃដល់និស្សិតបរទេសរៀងរាល់ឆ្នាំ ។ ពេលនេះជាប់បាក់ឌុបហើយមែនទេ ? នេះជារដូវស្វែងរកអាហារូបករណ៍ ។ ប្អូន ៗ ត្រូវនាំគ្នាទៅទាក់ទងខាងផ្នែកអាហារូបករណ៍យ៉ាងដិតដល់នៅតាមស្ថាប័នពាក់ព័ន្ធ ពិសេសតាមស្ថាប័នសិក្សាអប់រំ ។ ត្រូវទៅទាក់ទងឲ្យដិតដល់ ព្រោះនៅស្រុកយើង គេច្រើនផ្អឹបព័ត៌មានទុកដល់ជិតក្លូស៍បានយកមកប្រកាស ។ នេះជាទម្លាប់ទៅហើយ ។
ទីផ្សាររួមអាស៊ានជិតមកដល់ហើយ ។
កុំចាំពេលមកដល់បង្កើយទើបរត់ប្រសាចជែងជើងគ្នា ។ ពេលនេះមានផ្លូវទំនេរច្រើនណាស់ដែលកំពុងចាំអ្នកទាំងអស់គ្នា ។
អរគុណពូដែលបានជួយផ្តល់ព័ត៌មាន ។
ReplyDeleteចូលអាស៊ាន ២០១៥ ខ្មែរអត់ចំណេញ ។ គេច្បាំងគ្នាដណ្ដើមទីផ្សា គេប្រើវិធីដើម្បីលក់ទំនិញគេដាច់ ។ តើយើងមានអ្វីលក់ ផ្ទុយទៅវិញមានតែទិញទទទទិញញញ ។
ReplyDelete