Sunday, December 19, 2010
ជប់លៀងជូនដំណើរអ្នកសម្រេចការសិក្សា
ជាទម្លាប់នៅស្រុកនេះ នារដូវកាលទទួលសញ្ញាបត្រម្ដង ៗ គេចាត់ធ្វើធំដុំណាស់ ។ ក្រៅពីវេទិកាធំចាត់ពិធី នៅគ្រប់ផ្នែក ឬ គ្រប់មហាវិទ្យាល័យក្រោមឱវាទនៃសាកលវិទ្យាល័យតែងចាត់ពិធីការនានា ដោយតុបតែងវេទិកាប្រចាំផ្នែករបស់ខ្លួនជាការអបអរសាទរចំពោះអ្នកដែលបានសម្រេចការសិក្សា ។ អ្នកប្រគល់សញ្ញាបត្រគឺព្រះក្សត្រ ឬជាសមាជិករាជវង្ស ។ ឆ្នាំ២០១០ នេះសាកលវិទ្យាល័យមហាសារខាមធ្វើពិធីចែកសញ្ញាបត្រនៅថ្ងៃទី ២៣ ខែធ្នូ។ និស្សិតភាសាខ្មែរនាឆ្នាំនេះ បានបញ្ចប់ការសិក្សាចំនួន ៩ នាក់ ។ ល្ងាចនេះ (១៩ ធ្នូ ២០១០) មានចាត់ពិធីជប់លៀងអបអរសាទរនិស្សិតដែលចប់ទាំងប្រាំបួននាក់ ។ សូមបញ្ជាក់ថា នៅរៀងរាល់ឆ្នាំ សាកលវិទ្យាល័យមហាសារខាមផលិតនិស្សិតទាំងបរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត មិនទាបជាង ៥០០០ នាក់ទេ ។
Labels:
ភាសាខ្មែរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment