Thursday, December 9, 2010

៤៣ ឆ្នាំនៃកំណើតសាកលវិទ្យាល័យមហាសារខាម

សាកលវិទ្យាល័យមហាសារខាមបានប្រារព្ធពិធីខួបលើកទី ៤៣ នៃការបង្កើត​សាកល​វិទ្យា​ល័យ (០៩ ធ្នូ ១៩៦៧ - ០៩ ធ្នូ ២០១០) ។ នាឆ្នាំនេះ ក៏ដូចជារៀង​រាល់​ឆ្នាំ ការប្រារព្ធពិធីបានធ្វើឡើងចាប់​តាំង​ពីថ្ងៃទី ១ ដល់ ៩ ធ្នូ ។ នៅរៀងរាល់​រាត្រី​មាន​ការតាំងលក់ផលិតផល ការតាំងពិព័រណ៍របស់​មហា​វិទ្យាល័យ​នានា​ក្រោមឱវាទរបស់សាកលវិទ្យាល័យ និង ពិព័រណ៍រៀបចំដោយនិស្សិត​បរទេស ដែលកំពុងរៀន​នៅទីនោះ ។ ថ្ងៃទី ៩ ធ្នូ ជាថ្ងៃចាត់ពិធីធំ និងជាថ្ងៃបង្ហើយ នា​ពេល​នោះមានការចាត់កម្ម​វិធីពិសេស ៗ ជាច្រើន ដូចជាការតាំង​បង្ហាញផលិត​ផល ម្ហូបអាហារទាំងរបស់​និស្សិត​​ថៃ​និងនិស្សិតបរទេស ការប្រកាសប្រគល់​រង្វាន់ ការប្រកួតចម្រៀងថៃ​ច្រៀងដោយនិស្សិតបរទេស និង​ការ​សម្តែង​​ចម្រៀង​របាំ​របស់និស្សិតបរទេស ។ លទ្ធផលនៃប្រឡងបទចម្រៀង លេខមួយបាន​ទៅ​និស្សិតចិន លេខពីរ​បានទៅនិស្សិតខ្មែរ និងលេខបីបានទៅនិស្សិត​វៀតណាម ។ ជាមួយនឹងការ​សម្តែង​របាំបរទេស និស្សិតខ្មែរ ដែលជានិស្សិត​អាហារូបករ​ណ៍​របស់ម្ចាស់​ក្សត្រីសុរិនថន បាននាំយករបាំគោះ​ត្រឡោក​មក​សម្តែង ។

1 comment:

  1. ចង់ឃើញគេរាំដែរ មានថតក្លីបទេ ?

    ReplyDelete