Monday, November 22, 2010

សោកនាដ្យកម្មកោះពេជ្រ Tragic incident on Koh Pich

ក្នុងពេលដំណាលគ្នានឹងប្រជាពលរដ្ឋខ្មែរកំពុងទទួលអំណរសប្បាយរីករាយក្នុងពិធីបុណ្យអុំទូក បណ្តែត​ប្រទីប អកអំបុក សំពះព្រះខែ នាឆ្នាំ ២០១០​នេះ ជាអកុសលនៅថ្ងៃទី ៣ នៃពិធី ប្រមាណជាម៉ោង ៩.៤០ នាទី​យប់ មាន​ឧបទ្ទវហេតុដ៏សែនរន្ធត់មួយកើតឡើង​នៅ​លើ​ស្ពាន នារម្យនីយដ្ឋានកោះពេជ្រ រាជធានីភ្នំពេញ ។ ​សោក​នាដ្យកម្មដ៏ធំនេះ បណ្តាលឲ្យ​មនុស្ស​ស្លាប់​ជិត ៤០០ នាក់ និងរបួស ជាង ៧០០​នាក់ (ព័ត៌មាន​មកត្រឹម ថ្ងៃទី ២៣ វិច្ឆិកា ២០១០) ។ ពូជអង្គរ (PucAngkor) សូមសម្តែងនូវសេចក្តីសោក ស្តាយ និងសូម​ចូលរួម​រំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ហើយសូមព្រលឹងវិញ្ញាណក្ខន្ធ អ្នកដែលបានស្លាប់ក្នុង​ឧប្បទ្ទវហេតុបានទៅកាន់សុគតិភព ហើយសូមជូនពរអ្នកដែលរង របួសទាំងអស់បានជា​សះ​ស្បើយ​ឲ្យបានឆាប់រហ័ស ។

2 comments: