Thursday, October 21, 2010
តំណាងអ្នកកាសែតខ្មែរទស្សនកិច្ចនៅសាកលវិទ្យាល័យមហាសារខាម
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១០ វេលាម៉ោង ១០ ក្រុមអ្នកកាសែតមកពីព្រះជារាណាចក្រកម្ពុជាអមដំណើរដោយលោក សាវ៉ាត់ កែវស៊ុក ទីប្រឹក្សាស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ បានមកដល់សាកលវិទ្យាល័យមហាសារខាម ។ ទទួលដំណើរគណៈប្រតិភូ រួមមានសាកលវិទ្យាធិការសាកលវិទ្យាល័យមហាសារខាម សាស្ត្រាចារ្យ និស្សិតបរិញ្ញាបត្រភាសាខ្មែរ និងនិស្សិតអាហារូបករណ៍កម្ពុជា ។ កម្មវិធីសំណេះសំណាលបានប្រព្រឹត្តិទៅប្រកបដោយភាតរភាព និងបានទទួលទានអាហារថ្ងៃត្រង់ជាមិត្តភាព មុននឹងគណៈប្រតិភូនិវត្តទៅកាន់ខេត្តសុរិន្រ្ទ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment