Friday, February 1, 2008

អនុក្រឹត្យស្ដីពីការ​បង្កើត​គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ


ព្រះ​រាជា​ណា​ចក្រ​កម្ពុជា
 ជាត‍ិ សាសនា ព្រះ​មហា​ក្សត្រ

រាជរដ្ឋាភិបាល​កម្ពុជា

លេខៈ ១៨ អនក្រ បក

អនុក្រឹត្យ
ស្ដីពី
ការ​បង្កើត​គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ

រាជ​រដ្ឋាភិបាល

- បាន​ឃើញ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា
- បាន​ឃើញ​ព្រះ​រាជ​ក្រឹត្យ​លេខ នស/ រកត/០៧០៤/១២៤ ចុះ​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០០៤ ស្ដី​ពី​ការ​តែងតាំង​រាជ​រដ្ឋាភិបាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា
- បាន​ឃើញ​ព្រះ​រាជ​ក្រម​លេខ ០២/នស/៩៤ ចុះ​ថ្ងៃ​ទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែល​
ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​រដ្ឋ​មន្ត្រី
- បាន​ឃើញ​ព្រះ​រាជ​ក្រម​លេខ នស/រកម/០១៩៦/០៩ ចុះ​ថ្ងៃ​ទី ៤០ ខែ មករា ឆ្នាំ ១៩៩៦ ដែល ​ប្រកាស​ឲ្យ​ប្រើ​ច្បាប់ ស្ដីពី​ការ​បង្កើត​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី
- បាន​ឃើញ​ព្រះ​រាជ​ក្រឹត្យ​លេខ នស/ រកត/១២៩៩/២២០ ចុះ​ថ្ងៃ​ទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៩៩ ស្ដី​ពី​ការ​បង្កើត​រាជ​បណ្ឌិត​សភា​កម្ពុជា
- បាន​ឃើញ​ព្រះ​រាជ​ក្រឹត្យ​លេខ នស/ រកត/០៣០៥/១១១ ចុះ​ថ្ងៃ​ទី ០៤ ខែ មីនា ឆ្នាំ ២០០៥ ស្ដី​ពី​ការ​កែ​សម្រួល​មាត្រា៤ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៤ មាត្រា១៧ និង​ មាត្រា២០ នៃ​ព្រះ​រាជ​ក្រឹត្យ​លេខ នស/រកត/១២៩៩/២២០ ចុះ​ថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្ដី​ពី​ការ​បង្កើត​រាជ​បណ្ឌិត​សភា​កម្ពុជា
- យោង​តាម​ការងារ​ចាំបាច់​របស់​រាជ​រដ្ឋាភិបាល

សម្រេច

មាត្រា ១. 
បង្កើត​គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ (គ.ជ.ភ.ខ) ទទួល​បន្ទុក​កំណត់​ឯកភាព​នៃ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ ដែល​មាន​សមាសភាព​ដូច​តទៅ ៖
១- ឯក​ឧត្ដម​បណ្ឌិត សុខ អាន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ទទួល​បន្ទុក
ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី ប្រធាន
២- ឯក​ឧត្ដម​សាស្ត្រាចារ្យបណ្ឌិត ឡុង សៀម អនុ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា
អនុ​ប្រធាន​អចិន្ត្រៃយ៍
៣- ឯក​ឧត្ដម​សាស្ត្រាចារ្យ​បណ្ឌិត ព្រុំ ម៉ល់ ទី​ប្រឹក្សា​អម​គណៈ​រដ្ឋ​មន្ត្រី
ទទួល​បន្ទុក​ផ្នែក​ភាសា​ខ្មែរ អនុ​ប្រធាន
៤- ឯក​ឧត្ដម​សាស្ត្រាចារ្យ​បណ្ឌិត ស៊ុំ ឈុំប៊ុន អគ្គ​លេខាធិការ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា
អគ្គ​លេខាធិការ
៥- លោក​សាស្ត្រាចារ្យ​បណ្ឌិត អ៊ីវ ច័ន អនុ​ប្រធាន​វិទ្យាស្ថាន​ភាសា​ជាតិអគ្គ​លេខា​ធិកា​រ​រង
៦- លោក​អគ្គ​បណ្ឌិត ប៊ុត សាវង្ស ទី​ប្រឹក្សា
៧- ឯក​ឧត្ដម​សាស្ត្រាចារ្យ​បណ្ឌិត ស៊ន សំណាង ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា
ទី​ប្រឹក្សា
៨- ឯក​ឧត្ដម​សាស្ត្រាចារ្យ​បណ្ឌិត ឆយ យីហ៊ាង អនុ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា
ទី​ប្រឹក្សា
៩- ព្រះ​តេជ​គុណ យស ហ៊ុត ប្រធាន​ស្ដីទី​សមាគម​ធម្មទូត និង​ជាប្រធាន
​មូលនិធិ​ពុទ្ធសាសនា​ខ្មែរ-វត្ត​ធម្មរង្សី សមាជិក
១០- លោក​ជំទាវ​សាស្ត្រាចារ្យ​បណ្ឌិត ខ្លួត ធីតា អនុ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា
សមាជិក
១១- ឯក​ឧត្ដម​សាស្ត្រាចារ្យ​បណ្ឌិត រស់ ចន្ទ្រាបុត្រ អនុ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា
សមាជិក
១២- ឯក​ឧត្ដម​សាស្ត្រាចារ្យ​បណ្ឌិត ជា ណេង អនុ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា
សមាជិក

១៣- ឯក​ឧត្ដម​សាស្ត្រាចារ្យ​វេជ្ជ​បណ្ឌិត សំ សោភាន់ ប្រធាន​វិទ្យាស្ថាន ជីវសាស្ត្រ
វេជ្ជសាស្ត្រ និង កសិកម្ម សមាជិក
១៤- ឯក​ឧត្ដម​បណ្ឌិត​រដ្ឋ ត‍ិច សំណាង អគ្គ​លេខាធិការ​គណៈកម្មាធិការ​ទទួល
ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា សមាជិក 
១៥- លោក​សាស្ត្រាចារ្យ​បណ្ឌិត សោម សុមុនី អនុ​ប្រធាន​វិទ្យាស្ថាន មនុស្ស​សាស្ត្រ
និង​វិទ្យាសាស្ត្រ​សង្គម សមាជិក
១៦- ឯក​ឧត្ដម​បណ្ឌិត ឆយ អូន សមាជិក​ក្រុម​សង្កេតការណ៍​សេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌ សមាជិក
១៧- ឯក​ឧត្តម ឈន អៀម រដ្ឋ​លេខាធិការ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា សមាជិក
១៨- ឯក​ឧត្តម ជា ជឿន អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា សមាជិក
១៩- ឯក​ឧត្ដម ជា គាន អគ្គ​លេខាធិការ​រង​ទី ១ ក្រុម​ប្រក្សា​ជាតិ រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិកម្ពុជាអគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិរៀបចំ​បុណ្យ​ជាតិ-អន្តរជាតិ សមាជិក
២០- ឯក​ឧត្ដម សូ មុយឃៀង សមាជិក​គណៈកម្មាធិការ​បណ្ឌិត​សភាទទួល​បន្ទុក​អនុម័ត​ពាក្យ​ច្បាប់ សមាជិក
២១- លោក​សាស្ត្រាចារ្យ​បណ្ឌិត សឹង ផុស សមាជិក​កណៈកម្មាធិការ​បណ្ឌិត​សភា
ទទួល​បន្ទុក​អនុម័ត​ពាក្យ​ច្បាប់ សមាជិក
២២- លោក​សាស្ត្រាចារ្យ​បណ្ឌិត ច័ន្ទ សំណព្វ ប្រធាន​ដេប៉ាតឺម៉ង់​ភាសា​វិទ្យា នៃ
សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សមាជិក
២៣- លោក​សាស្ត្រាចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សា​អម​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរនៅ​ពុទ្ធសាសនបណ្ឌិត្យ សមាជិក
២៤- លោក​សាស្ត្រាចារ្យ ប្រាក់ ព្រុំ សមាជិក 
២៥- លោក មាស គាំ សមាជិក
២៦- លោក ពៅ ពិសិដ្ឋ អនុ​ប្រធាន​នាយកដ្ឋាន​សហ​ប្រតិបត្តិការ និង​ព័ត៌មាន នៃ គ.ទ.ក សមាជិក
២៧- តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា សមាជិក
២៨- តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សមាជិក 
២៩- តំណាង​ក្រសួង​ព័ត៌មាន សមាជិក

៣០- តំណាង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សមាជិក
៣១- តំណាង​ក្រសួង និង​ស្ថាប័ន​នានា សមាជិក
៣២- តំណាង​សមាគម​អ្នក​និពន្ធ​ខ្មែរ សមាជិក
៣៣- តំណាង​ពុទ្ធសាសនបណ្ឌិត្យ សមាជិក
៣៤- លោក​សាស្ត្រាចារ្យ សន ពៅ លេខា​អចិន្ត្រៃយ៍​នៃ​វិទ្យាស្ថាន​ភាសា​ជាតិ​លេខាធិការ
៣៥- លោក​សាស្ត្រាចារ្យ ជួរ គារី ប្រធាន​ផ្នែក​ខេមរនីយកម្ម វចនានុក្រម និង​បក​ប្រែនៃ​វិទ្យាស្ថាន​ភាសា​ជាតិ លេខាធិការ
៣៦- លោក​សាស្ត្រាចារ្យ ស៊ុំ ឈុំឡុង លេខា​អចិន្ត្រៃយ៍​នៃ​វិទ្យាស្ថាន មនុស្សសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម លេខាធិការ


មាត្រា ២. 
គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ មាន​ភារកិច្ច​កំណត់​ឯកភាព​នៃ​ភាសា​ខ្មែរ​ក្នុង​ការ​សរសេរ ការ​អាន និយម​ន័យ និង​ការ​បង្កើត​ពាក្យ ជា​ពិសេស​កំណត់​គោលនយោបាយ​ជាតិ​នៃ​ភាសា ដើម្បី​អភិវឌ្ឍន៍​ភាសា​ខ្មែរ ឲ្យ​ចម្រើន​ឡើង​ប្រកប​ដោយ​និរន្តភាព និង​រក្សា​នូវ​អត្ត​សញ្ញាណ​ដ៏​ថ្លៃថ្នូរ​នៃ​ជាតិ​ខ្មែរ ។
នីតិវិធី​ និង​ដំណើការ​អនុវត្តភារកិច្ច​របស់​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ ត្រូវ​កំណត់​ដោយ​បទបញ្ជា​ផ្ទៃ​ក្នុង ។


មាត្រា ៣. 
សមាជិក និង​ទី​ប្រឹក្សា​នៃ​គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ ត្រូវ​ចូល​រួម​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​ប្រធាន ។
តំណាង​ក្រសួង​ស្ថាប័ន​នានា ដែល​ទទួល​ការ​ចាត់តាំង​ពី​សាមី​ក្រសួង ស្ថាប័ន នឹង​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​ប្រធាន ក្នុង​ករណី​ចាំបាច់ ។
គណៈ​កម្មាធិការ​នេះ ធ្វើ​ការ​ប្រជុំ​ការងារ​បច្ចេក​ស័ព្ទ​មួយ​សប្ដាហ៍​ម្ដង និង​ប្រជុំ​រួម​ប្រចាំ​ខែ ។ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ មាន​ភារកិច្ច​កោះ​ប្រជុំ​ដោយ​កំណត់​​​ប្រធាន​បទ ទី​កន្លែង និង​កាល​បរិច្ឆេទ​នៃ​ការ​ប្រជុំ​តាម​ការ​ចាំបាច់ ។ អនុសាសន៍ ឬ​គោលនយោបាយ​ភាសា​ខ្មែរ ដែល​ស្នើ​ឡើង​ក្នុង​អង្គ​ប្រជុំ​រួម​នីមួយៗ នឹង​ត្រូវ​ដាក់​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល​សម្រាប់​ពិចារណា និង​ចាត់​វិធាន​ការ​អនុវត្ត​នៅ​ទូទាំង​ប្រទេស តាម​លទ្ធភាព​ជាក់ស្ដែង ។


មាត្រា ៤. 
គណៈ​កម្មាធិការ​នេះ មាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​មួយ ដែល​មាន​ទីតាំង​នៅ​វិទ្យាស្ថាន​ភាសា​ជាតិ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា ជា​ជំនួយ​ការ ។
លេខាធិការដ្ឋាន ជា​អង្គភាព​បច្ចេកទេស​ដែល​ជួយ​គណៈ​កម្មាធិការ​ជាតិភាសា​ខ្មែរ ក្នុង​ការងារ​ភាសា​ខ្មែរ ការងារ​រដ្ឋបាល និង​ហិរញ្ញកិច្ច ហើយ​និង​ការងារ​ផ្សេងៗទៀត​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​គណៈកម្មាធិការ​នេះ ។
សមាសភាព ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​លេខាធិការដ្ឋាន​នេះ ត្រូវ​កំណត់​ដោយ​សេចក្ដី​សម្រេច​របស់​ប្រធាន​គណៈ​កម្មាធិការ​ជាតិភាសា​ខ្មែរ ។


មាត្រា ៥. 
ថវិកា​សម្រាប់​ធានា​ដំណើរ​ការ​ក្នុង​លេខាធិការដ្ឋាន និង​ការ​ប្រជុំ​នានា ជា​ថវិកា​ជាតិ​តាម​គម្រោង ដែល​ស្នើ​ឡើង​ដោយ​គណៈ​កម្មាធិការ​ជាតិភាសា​ខ្មែរ តាម​រយៈ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី ។
គណៈ​កម្មាធិការ​នេះ អាច​ទទួល​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរស​ជន ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ហើយ​និង​ពី​ប្រភព​ផ្សេង​ៗ ទៀត ។


មាត្រា ៦. 
គណៈ​កម្មាធិការ​នេះ អាច​បង្កើត​ក្រុម​ការងារ​បច្ចេក​ស័ព្ទ​ភាសា​ខ្មែរ និង​អនុ​គណៈ​កម្មការ​ឯកទេស​ភាសា​ខ្មែរ​ផ្សេង​ៗ ទៀត តាម​សេចក្ដី​ត្រូវ​ការ​ចាំបាច់ ។


មាត្រា ៧. 
គណៈ​កម្មាធិការ​នេះ មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​រាជ​បណ្ឌិត​សភា​កម្ពុជា ។


មាត្រា ៨. 
រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន រដ្ឋ​មន្ត្រី និង​រដ្ឋ​លេខាធិការ គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​សមាសភាព​គណៈ​កម្មាធិការ ដូច​មាន​ចែង​ក្នុង​មាត្រា ១ ត្រូវ​អនុវត្ត​អនុ​ក្រឹត្យ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​តទៅ ។

ធ្វើ​នៅ​រាជធានី​ភ្នំពេញ, ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០០៧

                                                         នាយក​រដ្ឋមន្ត្រី


                                                                                                ហ៊ុន សែន

 កន្លែង​ទទួលៈ

- ក្រសួង​ព្រះ​បរម​រាជ​វាំង

- អគ្គ​លេខាធិការ​ដ្ឋាន​ព្រឹទ្ធ​សភា

- អគ្គ​លេខាធិការ​ដ្ឋាន​រដ្ឋ​សភា

- ខុទ្ទកាល័យ​សម្ដេច​នាយក​រដ្ឋ​មន្ត្រី

- អគ្គ​លេខាធិការ​រាជ​រដ្ឋាភិបាល

- ដូច​មាត្រា ៨

- រាជកិច្ច

- ឯកសារ - កាលប្បវត្តិ

No comments:

Post a Comment