Wednesday, August 16, 2023

        ភាសាខ្មែរសោះ ហេតុអ្វិត្រូវសម្របតាមភាសាបរទេសដោយខំកាច់សូរតាមគេ ខណៈដែលខ្លួនឯងគ្មានសម្បត្តិទាំងនោះផង ។ ខ្លាចគេថា បញ្ចេញសូរបរទេសមិនដូច ។ បំណាច់នឹងការសម្របតាមបរទេសហើយ ប្រទេស បារាំងសែស ម្ដេចមិនខំថា ហ្វ្រង់សែស ទៅ ។ 


Monday, September 14, 2020

 ពិចារណាភាសាខ្មែរ ...ហ ហត់








Sunday, May 5, 2019

 សៀវភៅដែលមានចំណងជើងថា កម្រងអត្ថបទស្រាជ្រាវ : ភាសា វប្បធម៌ និងអក្សរសាស្ត្រខ្មែរ នេះបានបោះពុម្ពឡើងនៅឆ្នាំ ២០១៩ ក្រោយពីបានកែសម្រួលទាំងខ្លឹមសារនិងអក្ខរាវិរុទ្ធ ។ អត្ថបទទាំងអស់ត្រូវបានរៀងតាមលំដាប់ ភាសា វប្បធម៌ និងអក្សរសិល្ប៍ ។ អត្ថបទនីមួយ ៗ បានឆ្លងការធ្វើបទបង្ហាញនៅក្នុងសន្និសីទ និងត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្ដី ។ ការប្រមូលចងក្រងទៅជាសៀវភៅមួយក្បាលនេះឡើង គឺក្នុងបំណងប្រមូលផ្ដុំកិច្ចស្រាវជ្រាវរបស់ខ្ញុំឱ្យស្ថិតនៅតែក្នុងសៀវភៅមួយក្បាល និងជួយសម្រួលដល់ការស្វែងរកពីសំណាក់អ្នកសិក្សាស្រាវជ្រាវ ក៏ដូចអ្នកអានដែលចាប់អារម្មណ៍នឹងវិស័យទាំងនេះ ។ ខ្ញុំសង្ឃឹមថា នឹងបានទទួលមតិរិះគន់ក្នុងន័យស្ថាបនាលោកអ្នកនាពេលអនាគត ។ គុណម្ចាស់ លោកអ្នកដែលចាប់អារម្មណ៍នឹងស្នាដៃនេះ អាចរកជាវបាននៅហាងសៀវភៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបណ្ណាគារនានាក្នុងរាជធានីភ្នំពេញ ឬអាចទាក់ទងមកទូរសព្ទលេខ 012625325 រៀងរាល់ម៉ោងធ្វើការ ។ សូមអរគុណ ចំពោះការគាំទ្រពីគុណម្ចាស់ និងលោកអ្នកទាំងអស់ ។


ជុំ ស៊ុនណាង Chom Sonnang จุม สุนนาง




Friday, August 11, 2017

ពិធីផ្ទេរតំណែងប្រធានរាជបណ្ឌិត្យសភាកម្ពុជាថ្មី
ថ្ងៃនេះ, ១១ សីហា ២០១៧, នៅវិមានសន្តិភាព មានប្រារព្ធពិធីផ្ទេរតំណែងប្រធានរាជបណ្ឌិត្យសភាកម្ពុជាក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ត្រូវចូលកាន់តំណែងបន្ដពីលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា។ ចាប់តាំងពីការបង្កើតឡើងវិញរាជបណ្ឌិត្យសភាកម្ពុជា មានប្រធានចំនួនបីរូបហើយ ទី១ គឺ បណ្ឌិតស៊ន សំណាង, ទី២ គឺ លោកជំទាវខ្លូត ធីតា និងទី៣ គឺ បណ្ឌិត្យសភាចារ្យ សុខ ទូច ដែលបានឡើងកាន់តំណែងបន្ត៕ ​

Thursday, April 30, 2015

Master and PhD. Program in Royal Academy of Cambodia

Master and PhD program in RAC

ចុចតំណភ្ជាប់ខាងក្រោមដើម្បី ទាញយកព័ត៌មានបន្ថែម ៖

https://drive.google.com/open?id=0B3lmmEuQQCLEcXc5RGlxSmdLWmM&authuser=0

Tuesday, March 17, 2015

Teachers Are the Core of a Community

….

Phalla Neang is a teacher and the founder of Phnom Penh Thmey in Cambodia who worked to remove the stigma associated with blindness in her country. “In 1993, Krousar Thmey opened the school and I became the first Braille teacher in the history of the country. At that time, blind people were completely marginalized and didn’t have access to education, because people believed they had sinned in their past life and were incapable of learning. Visually-impaired people in Cambodia are now recognized and have the right to education and the ability to learn. As a consequence, they are much more integrated into society and feel more confident. We also managed to evolve society’s opinion.”

phalla

Read Full text….

Relevant articles:

  1. រដ្ឋមន្ត្រីក្រសួងអប់រំ

Thursday, February 12, 2015

ពិធីសម្តែងសិល្បៈវប្បធម៌បូព៌ាប្រទេស

2015 Feb 12 Open gatewaya2015 Feb 12 Open gateway

2015 Feb 12 Open gatewayas

នៅរៀងរាល់ឆ្នាំ ដេប៉ាតឺម៉ង់ភាសាថៃនិង​ភាសាបូព៌ាប្រទេសតែង​ប្រារព្ធព្រឹត្តិការណ៍​វប្បធម៌នៃបូព៌ាប្រទេស ។ ក្នុងពិធីនោះមានការដើរដង្ហែរក្បួន ការដាក់តាំងអ្វីដែល​ជា​និមិត្តរូបនៃប្រទេសនីមួយ ដូចជាសម្ភារៈប្រើប្រាស់ ម្ហូបអាហារនៃជាតិនីមួយ ៗ ។ គគ្រឹកគគ្រេងជាងនេះ មានពិធីសម្តែងសិល្បៈ ។ នៅឆ្នាំសាខាភាសាខ្មែរបាន​លើកយក​របាំគោះត្រឡោកនិងរបាំនេសាទ ។

ពិធិកាលពីច្រើនឆ្នាំកន្លងទៅ…

ទិដ្ឋភាពនានានៃកម្មវិធី…

ភាសាខ្មែរក្នុងជីវភាពប្រចាំថ្ងៃ


11714_1396593880647252_707090159860054306_n (1)10959809_1396592053980768_1820586598085462848_n10968556_1396593747313932_1212069745587945205_n14895_893421437377311_3413946633546170411_n


ភាសាខ្មែរក្នុងជីវភាពប្រចាំថ្ងៃ ภาษาเขมรในชีวิตประจำวัน” ជាចំណងជើងនៃវគ្គសិក្សាភាសាខ្មែររយៈពេលខ្លី ។​ ការសិក្សានេះធ្វើឡើងប្រាំថ្ងៃ គឺពីថ្ងៃទី ៩ ដល់ ១៣​ ខែកុម្ភៈ ឆ្នាំ ២០១៥ នៅក្នុង​សាកលវិទ្យាល័យបច្ចេកវិទ្យារាជមង្គល សាខាសុរិន្ទ ។ សិក្ខាកាម​ដែលចូល​រួមមានលោកគ្រូអ្នកគ្រូ បុគ្គលិករាជការ និងនគរបាល នៅក្នុងខេត្តសុរិន្ទ ។ 
Khmer for Daily Life is available at Muang Chang Book Center
ចុចមើលទិដ្ឋភាពពិធីបើកនិងការសិក្សា…


Tuesday, February 3, 2015

វគ្គសិក្សាភាសាភាសាខ្មែរ

IMG_2060aIMG_2107a

ស្ទើរគ្រប់ភាសានៃប្រទេសតំបន់អាស៊ានត្រូវទទួលការចាប់អារម្មណ៍ពីស្ថាប័ននានា ពិសេសស្ថាប័នសិក្សានៅក្នុងប្រទេស​ថៃ ។ នេះជាចលនាមួយដែលធ្វើឡើង​ដើម្បី​ត្រៀម​ខ្លួនធនធានមនុស្សនៃប្រទេសនេះក្នុងសមាហរណកម្មអាស៊ានដែលកំពុងតែចូលមកកៀកហើយនេះ ។ ភាសាខ្មែរជាភាសាមួយដែលទទួលការផ្ដោតជាសំខាន់ដែរ ។ ការបើវគ្គ​បណ្តុះបណ្តាលទាំងរយៈពេលវែងទាំងរយៈពេលខ្លីបានចាប់ផ្តើមឡើងជាបន្តបន្ទាប់ ។

កាលពីថ្ងៃទី ២-៩ កុម្ភៈ ២០១៥ មជ្ឈមណ្ឌលនៃខេត្តលើយបាន​បើកវគ្គ​បំពាក់បំប៉ន​ភាសាអាស៊ាន ដល់លោកគ្រូអ្នកគ្រូក្នុងខេត្ត ។ ក្នុងនោះមានភាសាខ្មែរជាភាសា​ដែល​បើកឆាកនៅថ្ងៃដំបូង ។

ទិដ្ឋភាពក្នុងថ្ងៃបណ្តុះបណ្តាលភាសាខ្មែរ ចុចត្រង់នេះ …

Wednesday, December 10, 2014

Artwork Awarding Ceremony

Nearly 100 artworks are sent from the countries of sub-region Mekong river, as Myanmar, Laos, Thailand, Cambodia, and Vietnam, to join in a contest, entitled: “The 3rd contest of the Contemporary Art in the Mekong River Basin 2014.” 10 of those artworks are from Cambodia. In which five are selected to be displayed in the showroom for public visiting as well as academic purposes. Although none of Khmer artwork gets great success, two win the special awards. First is the work, titled Khmer Ek Kites, was drawn by Mr. Chheng Kimhong and second is by little girl Chom Chinmaneth.

The ceremony of awarding is held today, Dec 9, 2014, in the Cultural Research Center (rinac). Artists from above countries are invited to give lecture and share experiences and knowledge of art of each nation.

In the ceremony, there is also a live contest held for school students show their artwork ability. Another proud of Khmer, Chinmaneth who just won a special prize, wins one more honorable prize in this contest.

Although above result is not a big success as compare to other great winners in the contest, it could be the trace lead to success for our Khmer smart artists in the coming art events.

Saturday, October 18, 2014

ការប្រកួតស្នាដៃគំនូរ

Poster 3rd Contest of Temporary Arts 2014 ba

ការកំណត់ប្រគល់ហ្វាល់ប្រកួតនិងហ្វាល់គំនូរកំពុងឈានមកដល់ហើយ (ថ្ងៃទី ២០ តុលា) ។ ហេតុនេះសូមវិចិត្រករនិងសាធារណជនដែលមានកំពុងសម្អិត​សម្អាងស្នាដៃគំនូររបស់ខ្លួនដើម្បី​ចូលរួមប្រកួត សូមមេត្តារួសរាន់ឡើង ។

អ៊ីម៉េល៖ pucangkor@gmail.com

សូមអរគុណ!

យោង៖

សេចក្តីជូនដំណឹង…