ស្ទើរគ្រប់ភាសានៃប្រទេសតំបន់អាស៊ានត្រូវទទួលការចាប់អារម្មណ៍ពីស្ថាប័ននានា ពិសេសស្ថាប័នសិក្សានៅក្នុងប្រទេសថៃ ។ នេះជាចលនាមួយដែលធ្វើឡើងដើម្បីត្រៀមខ្លួនធនធានមនុស្សនៃប្រទេសនេះក្នុងសមាហរណកម្មអាស៊ានដែលកំពុងតែចូលមកកៀកហើយនេះ ។ ភាសាខ្មែរជាភាសាមួយដែលទទួលការផ្ដោតជាសំខាន់ដែរ ។ ការបើវគ្គបណ្តុះបណ្តាលទាំងរយៈពេលវែងទាំងរយៈពេលខ្លីបានចាប់ផ្តើមឡើងជាបន្តបន្ទាប់ ។
កាលពីថ្ងៃទី ២-៩ កុម្ភៈ ២០១៥ មជ្ឈមណ្ឌលនៃខេត្តលើយបានបើកវគ្គបំពាក់បំប៉នភាសាអាស៊ាន ដល់លោកគ្រូអ្នកគ្រូក្នុងខេត្ត ។ ក្នុងនោះមានភាសាខ្មែរជាភាសាដែលបើកឆាកនៅថ្ងៃដំបូង ។
ទិដ្ឋភាពក្នុងថ្ងៃបណ្តុះបណ្តាលភាសាខ្មែរ ចុចត្រង់នេះ …
No comments:
Post a Comment