Showing posts with label Khmer Scholarship. Show all posts
Showing posts with label Khmer Scholarship. Show all posts

Monday, April 4, 2011

និស្សិតខ្មែរនៅសាកលវិទ្យាល័យមហាសារខាម

ដោយមើលឃើញថានិស្សិតខ្មែរដែលទទួលអាហារូបករណ៍មករៀននៅប្រទេសថៃ​មានការប្រើភាសាថៃនៅមានកម្រិតនៅឡើយ សាកលវិទ្យាល័យមហាសារ​ខាមបានផ្តួចផ្តើមបង្កើតកម្មវិធីបំពាក់បំប៉នភាសាថៃដល់និស្សិតអាហារូបករណ៍ខ្មែរជំនាន់ថ្មី​ ។ កម្មវិធីនេះមានការសហការជាមួយស្ថាប័ននានាដែលទទួល​និស្សិត​ខ្មែរឲ្យចូលរៀននៅស្ថាប័ន​សិក្សាខ្លួន ។ កម្មវិធីនេះនឹងចាប់ផ្ដើមពីថ្ងៃទី០៤មេសា ​ខែមេសាដ​ល់ថ្ងៃទី២១​ខែ​ឧសភា ឆ្នាំ២០១១ ។

For adapting themselves with new environment, more than seventy Khmer students that have just passed in selecting examination in Cambodia was introduced to Mahasarakham in the event of celebration of Her Majesty Surinthon's birthday organised by MSU. The event was held on 2 April honored by Gen.Narung Saenchanasik (พลเอก ณรงค์ แสงชนะศึก). A course for strengthening Thai language for Khmer students will be started from April 2 to May 21, 2011. It answers to the accuracy of Thai usage of Khmer students that have to attend in Thai university. After finishing their Thai orientation course for nearly two months, they will be sent to their university that they have passed to attend at.

Thursday, February 17, 2011

សកម្មភាពប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍

ពីថ្ងៃទី 9 ដល់ 16 ខែកុម្ភៈ ឆ្នាំ 20011 នៅរាជធានីភ្នំពេញមានការប្រឡងជ្រើសរើស​អ្នកសិក្សាខ្មែរ​ដើម្បីទៅរៀនបន្តនៅព្រះរាជាណាចក្រថៃ ក្រោមការផ្ដល់អាហារូបករណ៍ពីម្ចាស់​ម្ចាស់ក្សត្រីសុរិន្ថន សម្រា់ប់ឆ្នាំសិក្សា ២០១១ ។

ចុចត្រង់នេះ ដើម្បីមើលសកម្មភាពប្រឡង ។
อยากทราบรายละเอียด กุดตรงนี้

Thursday, December 9, 2010

៤៣ ឆ្នាំនៃកំណើតសាកលវិទ្យាល័យមហាសារខាម

សាកលវិទ្យាល័យមហាសារខាមបានប្រារព្ធពិធីខួបលើកទី ៤៣ នៃការបង្កើត​សាកល​វិទ្យា​ល័យ (០៩ ធ្នូ ១៩៦៧ - ០៩ ធ្នូ ២០១០) ។ នាឆ្នាំនេះ ក៏ដូចជារៀង​រាល់​ឆ្នាំ ការប្រារព្ធពិធីបានធ្វើឡើងចាប់​តាំង​ពីថ្ងៃទី ១ ដល់ ៩ ធ្នូ ។ នៅរៀងរាល់​រាត្រី​មាន​ការតាំងលក់ផលិតផល ការតាំងពិព័រណ៍របស់​មហា​វិទ្យាល័យ​នានា​ក្រោមឱវាទរបស់សាកលវិទ្យាល័យ និង ពិព័រណ៍រៀបចំដោយនិស្សិត​បរទេស ដែលកំពុងរៀន​នៅទីនោះ ។ ថ្ងៃទី ៩ ធ្នូ ជាថ្ងៃចាត់ពិធីធំ និងជាថ្ងៃបង្ហើយ នា​ពេល​នោះមានការចាត់កម្ម​វិធីពិសេស ៗ ជាច្រើន ដូចជាការតាំង​បង្ហាញផលិត​ផល ម្ហូបអាហារទាំងរបស់​និស្សិត​​ថៃ​និងនិស្សិតបរទេស ការប្រកាសប្រគល់​រង្វាន់ ការប្រកួតចម្រៀងថៃ​ច្រៀងដោយនិស្សិតបរទេស និង​ការ​សម្តែង​​ចម្រៀង​របាំ​របស់និស្សិតបរទេស ។ លទ្ធផលនៃប្រឡងបទចម្រៀង លេខមួយបាន​ទៅ​និស្សិតចិន លេខពីរ​បានទៅនិស្សិតខ្មែរ និងលេខបីបានទៅនិស្សិត​វៀតណាម ។ ជាមួយនឹងការ​សម្តែង​របាំបរទេស និស្សិតខ្មែរ ដែលជានិស្សិត​អាហារូបករ​ណ៍​របស់ម្ចាស់​ក្សត្រីសុរិនថន បាននាំយករបាំគោះ​ត្រឡោក​មក​សម្តែង ។