Showing posts with label ភាសាខ្មែរ. Show all posts
Showing posts with label ភាសាខ្មែរ. Show all posts
Sunday, December 19, 2010
ជប់លៀងជូនដំណើរអ្នកសម្រេចការសិក្សា
ជាទម្លាប់នៅស្រុកនេះ នារដូវកាលទទួលសញ្ញាបត្រម្ដង ៗ គេចាត់ធ្វើធំដុំណាស់ ។ ក្រៅពីវេទិកាធំចាត់ពិធី នៅគ្រប់ផ្នែក ឬ គ្រប់មហាវិទ្យាល័យក្រោមឱវាទនៃសាកលវិទ្យាល័យតែងចាត់ពិធីការនានា ដោយតុបតែងវេទិកាប្រចាំផ្នែករបស់ខ្លួនជាការអបអរសាទរចំពោះអ្នកដែលបានសម្រេចការសិក្សា ។ អ្នកប្រគល់សញ្ញាបត្រគឺព្រះក្សត្រ ឬជាសមាជិករាជវង្ស ។ ឆ្នាំ២០១០ នេះសាកលវិទ្យាល័យមហាសារខាមធ្វើពិធីចែកសញ្ញាបត្រនៅថ្ងៃទី ២៣ ខែធ្នូ។ និស្សិតភាសាខ្មែរនាឆ្នាំនេះ បានបញ្ចប់ការសិក្សាចំនួន ៩ នាក់ ។ ល្ងាចនេះ (១៩ ធ្នូ ២០១០) មានចាត់ពិធីជប់លៀងអបអរសាទរនិស្សិតដែលចប់ទាំងប្រាំបួននាក់ ។ សូមបញ្ជាក់ថា នៅរៀងរាល់ឆ្នាំ សាកលវិទ្យាល័យមហាសារខាមផលិតនិស្សិតទាំងបរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត មិនទាបជាង ៥០០០ នាក់ទេ ។
Wednesday, December 1, 2010
ការស្វែងរកបុគ្គលិកចូលធ្វើការនៅក្រុមហ៊ុនភីរផាត់
ក្រុមហ៊ុនភីរៈផាត់ តិចណូឡូស៊ី (Peerapat Technology) ជាក្រុមហ៊ុនផលិតនិងចែកចាយផលិតផលគ្រឿងសម្អាត ។ ក្រុមហ៊ុនមាន សាខានៅតាមបណ្តាប្រទេសនានាជាអាទិ៍ប្រទេសថៃ ចិន កម្ពុជា វៀតណាម ឡាវ ភូមា ឥណ្ឌូណេស៊ី និងសេរីលង្កា ។
នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១០ ក្រុមការងារផ្នែកជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុនបានចុះទៅទទួលនិស្សិតឯកទេសភាសាខ្មែរ និងភាសាវៀតណាម ដែលរៀននៅសាកលវិទ្យាល័យមហាសារខាម ឲ្យចូលទៅបម្រើការនៅក្នុងក្រុមហ៊ុន ដែលមានទីតាំងនៅប្រទេសកម្ពុជា និងប្រទេសវៀតណាម ។
Subscribe to:
Posts (Atom)