ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារអាស៊ានខាងទំនាក់ទំនង ស្ទើរគ្រប់ស្ថាប័ននៃប្រទេសថៃ ពិសេសស្ថាប័នសិក្សាបានដុតដៃដុតជើងបំផុសការយល់ដឹងអំពី អាស៊ានដល់បុគ្គលិក សិស្សានុសិស្ស ក៏ដូចជាប្រជាជនទូទៅ ។
ពីថ្ងៃទី ២២ - ២៦ មេសា ២០១៣ មជ្ឈមណ្ឌលភាសា និងវប្បធម៌អាស៊ាននៃសាកលវិទ្យាល័យមហាសារខាមបាន បើកវគ្គបណ្ដុះបណ្ដាលភាសាអាស៊ានសម្រាប់ទំនងទំនងកម្រិតមូលដ្ឋានដល់លោកគ្រូអ្នកគ្រូមកពីបណ្ដាខេត្ដនានាក្នុងប្រទេសថៃ ។ លោកគ្រូអ្នកគ្រូជិតមួយរយនាក់បានចូលរូមក្នុងវគ្គសិក្សានេះ ។ ក្នុងនោះភាសាខ្មែរមានសិក្ខាកាម ១៥ នាក់ មកពីខេត្ដនគររាជ សុរិន្ទ្រ ស៊ីសាកេត នគរភ្នំ ពេជ្របុរី និង ខេត្ដអំណាចច្រើន ។
អត្ថបទបន្ថែម ចុចត្រង់នេះ…
No comments:
Post a Comment