More Pictures…
ក្រោយពីបានទៅចូលរួមសិក្ខាសាលាអំពី តន្រ្ដីនិងរបាំបូរាណរបស់អាសាន (៧ ១២ ឧសភា) ខ្ញុំភ្ញាក់ព្រើតព្រោះថា វិស័យតន្ដ្រីបូរាណនៅស្រុកខ្លះក្នុងអាស៊ានគេមានការអភិរក្សនិងលើកតម្កើងសម្បើមណាស់ ។ នាថ្ងៃនោះប្រទេសមួយៗរបស់អាស៊ានគេនាំយកសិល្បៈបូរាណគេមកបង្ហាញ ។ ចំណែកអ្នកចូលរួមទាំងអស់ជាគ្រូតន្រ្ដីថៃដែលបង្រៀនតាមសាលារៀនរដ្ឋ ។ ខ្ញុំមានមោទនភាពណាស់ ដែលបានទទួលការចាប់អារម្មណ៍ពីអ្នកចូលរួមទាំងនោះទៅលើបទបង្ហាញអំពីសិល្បៈតន្ត្រីខ្មែរ ។គេលាន់មាត់ថា “បានឃើញច្បាប់ដើមហើយ ពិតជាល្អមែន...” ។ ហើយមានអ្នកចូលរូមជាច្រើនបានមកសុំគ្លីបរបាំខ្មែរដែលចាក់បង្ហាញ ។
ជារួមសៀវភៅរៀនខ្មែរសម្រាប់ថ្នាក់បឋមសិក្សាមានមួយក្បាលដែលជាមុខវិជ្ជាតន្រ្ដី ។ នៅស្រុកយើងកូនសិស្សបឋមមិនមានមេរៀនសិល្បៈតន្រ្ដីនេះដាច់មុខទេ ។ ក្រសួងបានបញ្ចូលមេរៀនសិល្បៈប្រហែលពីរបីមេរៀនក្នុងសៀវភៅសិក្សាសង្គម ។ គឺយើងសិនៅខ្វះចន្លោះត្រង់ចំណុចននេះ ។ ចំណែកការសិក្សារបស់ថៃនៅកម្រិតបឋម គេមានសៀវភៅសិល្បៈរបស់គេ ។
ខ្លឹមសារក្នុងសៀវភៅសិល្បៈណែនាំឲ្យកូនសិស្សគេបានស្គាល់អំពីតន្រ្ដីបូរាណនិងរបាំបូរាណរបស់គេ ។
មានបញ្ញវន្ដថៃមិនតិចទេដែលគេទទួលស្គាល់ថា របាំចម្រៀងភ្លេងបូរាណរបស់គេមានឫសគល់ពីខ្មែរ ។ គេហាក់ដូចជាស្រឡាញ់របស់ទាំងនេះណាស់ ។ ដោយឡែកយើងដែលជាម្ចាស់ដើមនៃរបស់ទាំងនោះ បែរជាមិនសូវអើពើទៅវិញ ។ ក្រសួងគួរបញ្ចូលមេរៀនដែលជាជាតំណែលដូនតានេះទៅក្នុងការសិក្សារបស់សិស្សនិងបណ្ដុះបណ្ដាលគ្រូៗខាងសិល្បៈនេះឲ្យបានច្រើន ។
No comments:
Post a Comment