នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១០, នៅសាកលវិទ្យាល័យមហាសារខាមបានប្រារព្ធពិធីព្រះរាជទានសញ្ញាបត្របញ្ចប់ការសិក្សាដល់និស្សិតរបស់សាកលវិទ្យាល័យ ក្រោមព្រះរាជាធិបតីយភាពរបស់ម្ចាស់ក្សត្រី មហាចក្រី សុរិន្ថន (សម្តេចព្រះទេពរ័ត្នរាជសុតា ស្យាមបរមរាជកុមារី) ។
នៅឆ្នាំ ២០១០ នេះ សាកលវិទ្យាល័យមាននិស្សិតបញ្ចប់ការសិក្សាទាំងថ្នាក់បណ្ឌិត អនុបណ្ឌិត្យ និងថា្នក់បរិញ្ញាបត្រ រួមទាំងអស់ ៨.៤២៤ នាក់ក្នុងនោះមានបណ្ឌិត ១០៣ នាក់, អនុបណ្ឌិត ២១២៨ និងបរិញ្ញាបត្រ ៦១៩៣ នាក់ ។ ក្នុងចំណោមនិស្សិតបរិញ្ញាបត្រជាងប្រាំមួយពាន់នាក់នេះ មាននិស្សិតថៃឯកទេសភាសាខ្មែរ ៩ នាក់ផងដែរ ។


No comments:
Post a Comment