Tuesday, June 15, 2010

My House on Fire


On June 14, 2010, my house, blog owner's house, was on fire. Every thing in the house was totally destroyed by fire in only 15 minutes. This is the biggest lost of my family. We left nothing now. Many thanks to authority in all levels that help to stop fire from spreading to the adjacent houses. We would like to thank to all charity support from beloved friends in the time we are in emergency need, especially aid from Total staffs. And More thanks to the Royal Academy of Cambodia, Especially its Institute of Humanities and Social Sciences (វិទ្យាស្ថានមនុស្សសាស្ត្រនិងសង្គមសាស្ត្រ).

កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១០ គេហដ្ឋានរបស់របស់ម្ចាស់​ប្លក់នេះ​ត្រូវ​រងគ្រោះ​ដោយ​​អគ្គីភ័យ ។ ផ្ទះទាំងមូលព្រមទាំងទ្រព្យសម្បត្តិក្នុង​ផ្ទះទាំងអស់ត្រូវបាន​បំផ្លាញ​គ្មាន​សល់ ។ ក្រោយពីឧបទ្ទវហេតុដ៏សែនរន្ធត់នេះមក យើងខ្ញុំក៏បានទទួលជំនួយឧបត្ថម្ភពី បណ្តាពីអាជ្ញាធរដែនដី ក្រុមហ៊ុន ស្ថាប័ននានា ដើម្បីសម្រាលទុក្ខក្នុងគ្រាមានអាសន្ន។ តាមរយៈនេះយើងខ្ញុំជាគ្រួសាររងគ្រោះ​ សូម​ថ្លែងអំណរគុណរដ្ឋអំណាចគ្រប់ជាន់​ថ្នាក់​ដែលចុះមកជួយអន្តរាគមន៍ពន្លត់ភ្លើងមិនឲ្យឆាប​ឆេះ​ដល់​ផ្ទះដែលនៅក្បែរខាង ។ សូមថ្លែងអំណរគុណចំពោះអំណោយដ៏ថ្លៃថ្លាពីសំណាក់​សប្បុរសជននានា ពិសេស ៖
- ក្រុមហ៊ុនប្រេងតូតាល់
- វិទ្យាស្ថានមនុស្សសាស្ត្រនិងសង្គមសាស្ត្រនៃរាជបណ្ឌិតសភាកម្ពុជា ។

1 comment:

  1. តាមដឹងនៅថ្ងៃហ្នុង​ផ្ទះក្បែរផ្ទះឆេះមានស្តុកធុងហ្គាសយ៉ាងច្រើន ។ តាមសម្តីអ្នកទៅមើលហេតុការណ៍មួយចំនួនថា មិនមែនធុងទទេដូចដែលគេគិតនោះទេ ។ ជាធុងហ្គាសដែលដាក់ហ្គាសពេញ ៗ ។ អ្នកដែលមានលំនៅដ្ឋានក្បែរនោះគេមានការបារម្មណ៍ខ្លាំងណាស់ ចំពោះការស្តុកហ្គាសកណ្តាលភូមិបែបនេះ ។ ជោគល្អហើយដែលផ្ទះខាងលើមិនបានឆេះរាលដាលដល់ផ្ទះស្តុកហ្គាសនោះ កុំអីមួយភូមិតែម្តងខ្ទេច ។ អ្នកជិតខាងផ្ទះស្តុកហ្គាសនៅតែមានការបារម្មណ៍នាថ្ងៃអនាគត ព្រោះថ្ងៃណាមួយគ្រោះអគ្គីភ័យនឹងកើតជាមិនខានប្រសិនអាជ្ញាធរមិនមានវិធានការបញ្ឈប់អាជីវកម្មស្តុកហ្គាសខុសច្បាប់បែបនេះ ។

    ReplyDelete