Thursday, March 4, 2010

វគ្គតម្រង់ទិសនិស្សិតកម្មសិក្សា

​​​

នាព្រឹកថ្ងៃសុក្រ ទី៥ ខែមិនា ឆ្នាំ២០១០ សាខាភាសាខ្មែរនៃសាកលវិទ្យាល័យ​មហាសារខាម​បាន​ចាត់​ពិធីប្រជុំតម្រង់ទិស​(Internship Orientation Meeting)ដល់និស្សិតរបស់សាខា ដែលនឹងត្រូវទៅធ្វើកម្មសិក្សា​នៅប្រទេសកម្ពុជា ។ កិច្ចប្រជុំបានប្រព្រឹត្តិឡើងក្រោមអធិបតីភាព​លោកសាស្រ្តាចារ្យភាសាខ្មែរ​និងសាស្ត្រាចារ្យជាច្រើនរូបទៀតពី ផ្នែកផ្សេង ៗ នៃមហាវិទ្យាល័យមនុស្សសាស្ត្រនិងសង្គមសាស្រ្ត សាកលវិទ្យាល័យមហាសារខាម និងចូលរួមស្តាប់ ដោយ និស្សិតសាខាភាសាខ្មែរប្រាមាណជាង​ម្ភៃនាក់ពីសាកលវិទ្យាល័យខាងលើ ។

នេះជាវគ្គទី៣ ហើយដែលសាខាភាសាខ្មែរបានចាត់ធ្វើ និងបញ្ជូននិស្សិតរបស់ខ្លួនទៅធ្វើកម្មសិក្សា​នៅប្រទេសកម្ពុជា ។ សូមជម្រាបថា កម្មសិក្សាដំបូង សាខាមាននិស្សិតចំនួន ១០ នាក់ លើកទី២ មាននិស្សិត ៤ នាក់ និងលើកនេះ មាន និស្សិតចំនួន ៨ នាក់ ។ នៅកម្មសិក្សាទី១ និស្សិតចំនួន ៨​នាក់ត្រូវចាត់ឲ្យនៅរាជបណ្ឌិតសភាកម្ពុជា និងពីរនាក់ទៀត បញ្ជូនទៅក្រុមហ៊ុនវិចខ្ចប់មានទីតាំង​នៅភ្នំពេញ ។ កម្មសិក្សាទី ២ និស្សិតទាំងបួននាក់ត្រូវបញ្ជូ នទៅវិទ្យាល័យកំពង់​ឈើទាល និង​ត្រឡប់មករៀនបំប៉នភាសាខ្មែរ នៅខែទី ៣ ។ ការបញ្ជួននិស្សិតកម្មសិក្សានាលើកនេះ និស្សិត៤នាក់ នឹងត្រូវទៅរាជបណ្ឌិតសភា និង ៤នាក់ទៀតទៅវិទ្យាល័យកំពង់ឈើទាល ។

No comments:

Post a Comment