ដោយ ឧត្ដម
2009-12-22
អនុប្រធានាធិបតីចិន លោក ស៊ី យិនពីង (Xi Jinping) ក្នុងពេលមកទស្សនកិច្ចប្រទេសកម្ពុជាចំនួន៣ថ្ងៃ បានបើកសម្ពោធស្លាកវិទ្យាស្ថាន ខុង ជឺ នៅរាជបណ្ឌិតសភាកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់មួយនៅកម្ពុជា។
អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត ស៊ុំ ឈុំប៊ុន បានឲ្យដឹងថា វិទ្យាស្ថាននេះនឹងផ្តល់ប្រយោជន៍ជាសាធារណៈសម្រាប់អ្នកស្រាវជ្រាវទូទៅ។ បណ្ឌិត ស៊ុំ ឈុំប៊ុន បានបញ្ជាក់បន្ថែមទៀតថា នៅទូទាំងពិភពលោកមានវិទ្យាស្ថាន ខុង ជឺ ជាង២០០កន្លែងរួចមកហើយ ហើយសម្រាប់កម្ពុជានេះជាលើកដំបូងដែលកម្ពុជាមានវិទ្យាស្ថាន ខុង ជឺ នេះ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment